ភ្នំពេញ៖ កីឡាករ វង្ស ណយ ដែលជាអ្នកប្រដាល់ប៉ិនប្រសព្វប្រើកែង ដើម្បីផ្តួលគូប្រកួត ខ្លួនលើសង្វៀននោះ ក៏បានលេងល្បែង Ice Bucket Challenge ដើម្បីបរិច្ចាគទឹកប្រាក់ដល់ មន្ទីរពេទ្យគន្ធរបុប្ជា ។
Ice Bucket Challenge ជាល្បែងដ៏ពេញនិយម នៅអាមេរិកនិងអឹរ៉ុប មួយចំនួន កំពុងបន្តលេងដើម្បីប្រមូលថវិកា ជូនសល់ស្ថាប័ន ដែលត្រូវកាជំនួយទឹកប្រាក់ជាបន្ទាន់ ។ បញ្ច្រាសមកវិញ ល្បែងនេះ ក៏ត្រូវបាន អ្នករស់នៅទ្វីបអាស៊ីមួយចំនួន បដិសេធលេង ក្នុងនោះមានជនជាតិចិនមួយចំនួន រួមទាំងកូរ៉េ ផងដែរ ខណៈដែល កម្ពុជា ក៏មាន តារាចម្រៀង មាស សុខសោភា មិនព្រមលេងល្បែងនេះ ដោយយល់ឃើញ ថា ជាល្បែងខ្ជះខ្ជាយទឹកស្អាត ។ ដោយឡែក ខាង ប៉ាឡេស្ទីន ក៏លេងល្បែងនេះដែរ តែមិនប្រើទឹកឡើយ ដោយប្រើប្រាស់កំទេច អគារ ក្នុងអំឡុងការវាយប្រហារថ្មីៗ ដើម្បីបង្ហាញពីទុក្ខវេទនារបស់ពួកគេ ។
តែទោះជាយ៉ាងណា ថ្មីៗនេះ វង្ស ណយ តារាក្បាច់គុនខ្មែរ ដ៏ល្បី បានលេងល្បែងនេះ ដើម្បីបរិច្ចាគទឹកប្រាក់ដល់មន្ទីរពេទ្យ គន្ធរបុប្ជា និងស្នើដល់មិត្តប៉ុន្មាននាក់ ទៀត ដើម្បីត្រូវនឹងលក្ខណ្ឌ លេង ។
វង្ស ណយ ក្រៅពីអាជីពកីឡាប្រដាល់ ក៏នៅមាន អាជីពកំពុងដុះដាល ក្នុងថ្នាលសិល្បៈសន្សឹមៗ ដោយមានថត កាយវិការ ខារ៉ាអូខេ ខណៈដែលព្រលែងដៃ ពី សង្វៀនប្រដាល់ ព្រោះតែ ចំណូលមិនគ្រប់គ្រាន់សម្រាប់ជីវភាពគ្រួសារ ។
ការព្រលែងដៃពីសង្វៀននេះ គឺមានន័យថា វង្ស ណយ អាចនឹងលាឈប់ទាំងស្រុងពីសង្វៀនបើសិនជា ខាងសហព័ន្ធ កីឡាមិនផ្តល់តម្លៃខ្លួនដល់កីឡាករឲ្យបានខ្ពស់នោះ ។ អ្វីដែលកាន់ច្បាស់នោះ វង្ស ណយ ក៏បានថតជាឃ្លិបវិដេអូ ដើម្បីបញ្ជាក់កន្លងមកថា ខ្លួនបានលាឈប់ពីសង្វៀនប្រដាល់ហើយ ៕
មតិយោបល់