ព័ត៌មានជាតិ

ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង នៅខេត្តសៀមរាប

​សៀមរាប:​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមសង្គមបានដឹងឲ្យថា នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋលើក្រុង/ស្រុកចំនួន ០៣ ស្មេីនឹង ១៤ខ្នង ក្នុងខេត្តសៀមរាប:

១. ក្រុងសៀមរាប : ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២ វេលាម៉ោង ១៩:០០នាទី នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាបមានករណីភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យមានបាក់មែកឈើសង្កត់សំយ៉ាបផ្ទះប្រពលរដ្ឋចំនួន ០១ខ្នង ។
ម្ចាស់ផ្ទះឈ្មោះ ចាន់ ស្រីលក្ខ័ ភេទស្រី អាយុ ៣១ឆ្នាំ មានអាសយដ្ឋានដូចខាងលើ ករណីនេះពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
២. ស្រុកបន្ទាយស្រី : ថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២២​ មានភ្លៀង​និងខ្យល់កន្រ្ដាក់​ ទាំង ០៦ឃុំ​ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៣ឃុំ​ :

ក. ​ឃុំរុនតាឯក :
​១.ផ្ទះរបស់​ ឈ្មោះ​ ណៃ​ ចៀម​ ភេទស្រីអាយុ៧០ឆ្នាំ​ រស់នៅភូមិតានី(ធម្មជាតិ) ឃុំរុនតាឯក​ ស្រុកបន្ទាយស្រី ខេត្តសៀមរាបបណ្ដាលឲ្យខូចខាតផ្ទះចំនួន ០១ខ្នង របើកដំបូលផ្ទះ ៥x៧ ធ្វេីពីឈេី​ ដំបូលស័ង្កសី។

ខ. ​ឃុំព្រះដាក់ :
​១.ផ្ទះរបស់​ ឈ្មោះ​ សូ​ រ៉ី ភេទប្រុស អាយុ ៣០ឆ្នាំ​ រស់នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បណ្ដាលឲ្យខូចខាតផ្ទះមួយខ្នងទាំងស្រុង​ ៥x៦​ ធ្វើពីឈើ​ ដំបូលស័ង្កសី។

គ. ​ឃុំខ្នារសណ្ដាយ :
​១. ម្ចាស់ផ្ទះឈ្មោះ​ សាក់​ សុភ័ក្រ​ ភេទប្រុស​ អាយុ ៣៥ឆ្នាំ​ រស់នៅភូមិបន្ទាយស្រី​ ឃុំខ្នារសណ្ដាយ​ ស្រុកបន្ទាយស្រី ខេត្តសៀមរាបបណ្ដាលឲ្យរបេីកដំបូលស័ង្កសី​ ចំនួន ០៣សន្លឹក។

ខ. ដួលរលំដើមឈើកាត់ផ្លូវ​ នៅភូមិកកោះជ្រុំ​ ភូមិទួលក្រឡាញ់​ ឃុំខ្នារសណ្ដាយ​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប : កម្លាំងប៉ុស្ដិ៍នគរបាល​ និងប្រជាការពារ​ បានធ្វើការកាត់ចេញរួចរាល់។

៣. ស្រុកស្រីស្នំ : ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង១០នាទី មានករណីភ្លៀង ធ្លាក់ខ្លាំង លាយឡំនិងខ្យល់កន្ត្រាក់ធ្វើឲ្យរបើក
សង័្កសី សំយ៉ាប និងជញ្ជាំងផ្ទះ របស់ប្រជាពលរដ្ឋចំនួន ០២ឃុំ ស្មើនិង ១០គ្រួសារ :

ក. ឃុំក្លាំងហាយ
១. ឈ្មោះ ក្រៃ ខូច ភេទប្រុស មុខរបរកសិករ របើកសំយ៉ាបស័ង្កសី អស់ចំនួន ២សន្លឹក
២. ឈ្មោះម៉ៅ ហឿប ភេទ ប្រុស មុខរបរកសិកររបើកសំយ៉ាបអស់ ២ សន្លឹក
៣. ឈ្មោះ សិក ហួរ ភេទស្រី មុខរបរកសិកររបើកសំយ៉ាបអស់ ២ សន្លឹក
៤. ឈ្មោះ ហែម ផល ប្រុស មុខរបរកសិករ របើកសំយ៉ាបអស់ ២ សន្លឹក ទាំងអស់គ្នា មុខរបរកសិករ រស់នៅភូមិស្លែងគង់ ឃុំក្លាំងហាយ ។
៥. ឈ្មោះ ព្រឹម ហឿង ភេទស្រី របើកដំបូលសង័្កសីចំនួន ០២សន្លឹក
៦. ឈ្មោះ ឡាប់ ផោន ភេទស្រី របើកដំបូលស័ង្កសីអស់ចំនួន ០២សន្លឹក
៧. ឈ្មោះ ព្រឹម ស្រ៊ូ ភេទប្រុស ទ្រេតផ្ទះ
៨. ឈ្មោះ អូម ភឿ របើកដំបូលរោងម៉ាស៊ីនឈូសឈើ ស័ង្កសីចំនួន ០៣សន្លឹក ទាំងអស់គ្នាមុខរបរកសិកររស់នៅភូមិល្បើក ឃុំក្លាំងហាយ ។
៩. ឈ្មោះ ស្នឿន ធឿត ភេទប្រុស ដួលរំលំរោងមាន់ចំនួន ០១ខ្នងប្រវែង បណ្តោយ១១ម៉ែត្រ និងទទឹង៥ ម៉ែត្រ មុខរបរកសិករនៅភូមិគោកថ្កូវ ឃុំក្លាំហាយ ។

ខ. ឃុំមោង
១. ឈ្មោះ ឡាយ ស៊ីណោន ភេទស្រី មុខរបរកសិករ រស់នៅភូមិមោងខាងជើង (ចែងម៉ែង)របើកជញ្ជាំងផ្ទះចំនួន ០១ផ្ទាំង ។

ករណីខាងលើពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ៕

មតិយោបល់