ព័ត៌មានជាតិ

ករណីគំនុំជនសង្ស័យយកកាំបិតចាក់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវនគរបាលឃាត់ខ្លួន

កោះកុងៈ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៦និង៤៨នាទីនៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ បង្កឡើងដោយឈ្មោះ ឈឿន ផានិត ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករបើកឡានដឹកទឹកកក មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតកៃចុងស្រួចប្រវែង ២៤សង់ទីម៉ែត្រចាក់ទៅលើជនរងគ្រោះឈ្មោះ ហឿន ឈីម ភេទស្រី អាយុ ៥២ឆ្នាំ បច្ចុប្បន្នភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសចំនួន ២កន្លែង ធ្ងន់ត្រូវប្រអប់ដៃខាងស្ដាំមួយកន្លែងត្រូវកំភួនដៃខាងស្ដាំមួយកន្លែង។

មូលហេតុ៖ បណ្ដាលមកពីគំនុំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីសួរចម្លើយនិងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់