ព័ត៌មានជាតិ

មន្រ្តីប៉ូលិសពាក់ស័ក្តិបួនកន្លះម្នាក់ ត្រូវរថយន្តដឹកខ្សាច់បុកស្លាប់ បន្សល់ទុកកូន៣នាក់ឲ្យនៅកំព្រា

កណ្តាលៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកខ្សាច់មួយគ្រឿង បានបើកបុកម៉ូតូមួយគ្រឿងម៉ាកអាយខុន បណ្តាលឲ្យបុរសម្នាក់ជាមន្រ្តីប៉ូលិស ពាក់ស័ក្តិបួនកន្លះ មានតួនាទីជានាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិត ដោយបន្សល់ទុកកូនចំនួន៣នាក់ឲ្យនៅកំព្រា ទីតាំងស្ថិតតាមបណ្តោយផ្លូវ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ជនរងគ្រោះមានឈ្មោះ ពៅ សារិន ។​ ក្រោយពីកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅផ្នែកចរាចរណ៍នៃអធិការដ្ឋាននរគបាលក្រុងតាខ្មៅ​ ដើម្បីចាត់ការ តាមនីតិវិធីផ្លូវច្បាប់បន្តទៀត ។ ចំណែកសាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯវត្តព្រែកសំរោង ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់