ព័ត៌មានជាតិ

អ្នកជំនាញកំពូលអាមេរិកផ្នែកជំងឺឆ្លង លោក Anthony Fauci ឆ្លងកូវីដ១៩

(វ៉ាស៉ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងនៅសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៉ី (Anthony Fauci) បានធ្វើតេស្តវិជ្ជមានចំពោះ ជំងឺ COVID-19។

បើតាមសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធសប្ដាហ៍នេះពីវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង (NIAID), លោក Fauci ដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៤ដូសរួចរាល់ហើយនោះមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍ខាងលើ បានគូសបញ្ជាក់ថា លោក Fauci នឹងធ្វើចត្តាឡីស័ក ហើយបន្តធ្វើការពីផ្ទះ ខណៈពេលថ្មីៗនេះ លោកមិនបានទាក់ទង ជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឬមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀតនោះទេ»។

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា លោក Fauci នឹងធ្វើតាមការណែនាំរបស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ និង «ការណែនាំពីគ្រូពេទ្យ របស់លោក ហើយនឹងត្រលប់ទៅវិទ្យាស្ថានជាតិសុខាភិបាលវិញ នៅពេលដែលលោកធ្វើតេស្តអវិជ្ជមាន»៕

ប្រភព៖ CNBC

FILE – Dr. Anthony Fauci, director of the National Institute of Allergy and Infectious Diseases, speaks during the daily briefing at the White House in Washington, Wednesday, Dec. 1, 2021. U.S. health officials said Sunday, Dec. 5 that while the omicron variant of the coronavirus is rapidly spreading throughout the country, early indications suggest it may be less dangerous than delta, which continues to drive a surge of hospitalizations. President Joe Biden’s chief medial adviser, Dr. Anthony Fauci, told CNN’s “State of the Union” that scientists need more information before drawing conclusion’s about omicron’s severity. (AP Photo/Susan Walsh, File)

មតិយោបល់