ព័ត៌មានជាតិ

Manchester United ចាប់អារម្មណ៍​លើ​កីឡាករ Fabio Coentrao

យោងតាម​សេចក្តីរាយការណ៍​ចំនួន​បាន​លើកឡើង​ថា ក្លិប​បិសាច​ក្រហម Manchester United កំពុងតែ បង្ហាញ​ពី​ចំណាប់​អារម្មណ៍​លើ​ការនាំយក​កីឡាករ Fabio Coentrao ពី​ក្លិប​អធិរាជ​ស Real Madrid នៅ​ខែ​មករា​ខាងមុខនេះ គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម​លោក Louis van Gaal ត្រូវបាន​គេ​និយាយថា កំពុងតែ​មាន​គោលបំណង​ចង់​ពង្រឹង ប្រព័ន្ធ​ការពារ​ឆ្វេង ស្របពេល​ដែល​កីឡាករ Luke Shaw (​លូក ស​) កំពុងតែ​មាន​បញ្ហា​របួស ។​
Fabio Coentrao
​ទោះបីជា​យ៉ាងណា​ក៏ដោយ យោង​តាម​សារព័ត៌មាន The Express បាន​ចុះផ្សាយ​ថា វត្តមាន​របស់​កីឡាករ Falcao និង Angel di Maria នៅ​ទឹកដី Old Trafford នឹង​អាច​បញ្ចុះបញ្ចូល Coentrao មកកាន់​ក្លិប Manchester United បាន ៕​
ទស្សនាវីដេអូ​ជំនាញគ្រប់គ្រងបាល់របស់ Fabio Coentrao ៖

មតិយោបល់