បន្ទាយមានជ័យៈ រថយន្តហាយឡែនឌ័រមួយគ្រឿង ដែលគេអះអាងថា ដឹកឈើគ្រញូង ត្រូវកម្លាំងនគរបាលខេត្ត សហការជាមួយ កម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ ធ្វើការស្ទាក់ចាប់ កាលពី វេលាម៉ោងជាង១០យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ហើយនាំយក មកកាន់ស្នងការដ្ឋាន។
យោងតាមប្រភពព៍ត៌មាន បានឲ្យអង្គភាព Post news ដឹងថាការស្ទាក់ចាប់ រថយន្តដឹកឈើគ្រញូង ខាងលើធ្វើឡើងនៅចំនុចព្រំប្រទល់ រវាងស្រុក ស្វាយចេក និងស្រុកព្រះនេត្រព្រះ ក្នុងដែនភូមិសាស្ត្រ ព្រៃសហគមន៍ តាបែន រីឯអ្នកបើកបរ បានគេចខ្លួនបាត់។
បច្ចុប្បន្នរថយន្តឈើមួយគ្រឿងនេះ កំពុងរក្សាទុកនៅ ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ៕
មតិយោបល់