(បាងកក)៖ អ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៩១១នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ១៨នាក់ទៀតស្លាប់នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅក្នុងប្រទេសថៃ។
ទីក្រុងបាងកកនៅតែជាតំបន់ ដែលរាប់រងករណីឆ្លងច្រើនជាងគេរហូតដល់ ៧៣៩នាក់នាក់។ ករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃមានចំនួន ៧៦,៨១១ករណី ក្នុងនោះមានអ្នកស្លាប់ ៣៣៦នាក់ និងជាសះស្បើយវិញ ៤៤,៧៩៥នាក់ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួនជិត ៣០,០០០នាក់។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃសម្រេចបានការចាក់វ៉ាក់សាំង COVID-19 ជាង ១,៦០០,០០០ដូស៕
Bangkok Post៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១
មតិយោបល់