ព័ត៌មានជាតិ

ស្រ្តីម្នាក់បើករថយន្តឡិចស៊ីស គេចម៉ូតូក្មេងស្ទាវ ច្រឡំជាន់ហ្គែរស្មានតែហ្វាំ្រង ជ្រុលចង្កូតបុកសម្ភារៈពលរដ្ឋនិងបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១១និង២១នាទីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ស្រ្តីម្នាក់បើករថយន្តឡិចស៊ីស៤៧០ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AD-5667 គេចពីម៉ូតូក្មេងស្ទាវ ជាន់ហ្គែរច្រឡំស្មានតែហ្វាំ្រង បណ្តាលឲ្យជ្រុលទៅបុកសម្ភារ:ពលរដ្ឋនិងបង្គោលភ្លើងទ្រេតមួយដើម រងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ១៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់បើករថយន្តឡិចស៊ីស៤៧០ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AD-5667 បើកបរតាមបណ្តោយផ្លូវលេខ១៣៥ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ម្ចាស់រថយន្តបើកគេចពីម៉ូតូក្មេងស្ទាវដែលបើកលឿន ។ ពេលនោះគាត់ជាន់ហ្គែរច្រឡំស្មានតែហ្វាំ្រង ស្រាប់តែរថយន្តជ្រុលចង្កូតទៅបុកសម្ភារ:បងប្អូនប្រជាពលរដ្ឋដាក់នៅមុខផ្ទះ បណ្តាលឲ្យខូចខាត ហើយរថយន្តបង្កហេតុនេះ មិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លើងទ្រេតមួយដើម រងការខូចខាត ។

បន្ទាប់ពីកើតហេតុ ភាគីរថយន្តបង្កនិងភាគីជនរងគ្រោះផ្នែកសម្ភារ: បានធ្វើការចរចាគ្នានៅកន្លែងកើតហេតុ ប៉ុន្តែមិនទាន់ត្រូវគ្នានោះទេ ។ ចំណែកឯបង្គោលភ្លើងដែលរងការខូចខាតនោះ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរង់ចាំឲ្យសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ក្រុង ។ ករណីនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post Nwes យើងខ្ញុំមិនទាន់ដឹងច្បាស់ថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណា ផ្នែកខាងផ្លូវច្បាប់នោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់