ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៩និង០០នាទី ស្ថិតនៅផ្លូវបេតុងម្តុំអង្គកាម្លប់តាប៉ាង ក្រុមទី៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសី ហនុ មានករណីឆក់កាបូប កើតឡើងប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ សៀង សុខុម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបបុគ្គលិកក្រុមហ៊ុនវ៉ាវណាវ បច្ចុប្បន្នស្នាក់នៅរំដួលជើងភ្នំភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ អ៊ុក ស្រីនាង ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់ នៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
យោងតាមបណ្តឹងជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ចេញពីហាងហូបកាហ្វេ រួចជិះម៉ូតូម្នាក់ឯងទៅទួលខ្សាច់ ពេលជិះដល់អង្គការម្លប់តាប៉ាង មានបុរសម្នាក់ជិះម៉ូតូតាមពីក្រោយឆក់យកកាបូបស្ពាយបណ្តាលឲ្យដាច់ខ្សែនិងដួលម៉ូតូ ។ ភ្លាមនោះក៏មានសន្តិសុខយាមក្បែរនោះឮចេញមកជួយឃាត់ជនសង្ស័យភ្លាមៗផងដែរ ។
វត្ថុតាងចាប់យកបាន៖ ម៉ូតូម៉ាកឡែត ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខកំពត 1B-1463 (មធ្យោបាយ) កាបូបស្ពាយ១, ទូរសព្ទ័ដៃ០១គ្រឿងម៉ាក iPhone ពណ៌ស (ផលនៃអំពើលួច) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់