ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពកាប់យកម៉ូតូ បណ្តាលឲ្យជនរងគ្រោះម្នាក់របួសដេរ១៧ថ្នេរ

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២ មានករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ចំណុចកើតហេតុ ស្ថិតនៅភូមិ ព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមាន០៣នាក់៖ ១/ឈ្មោះវ៉េង សុផាន់ ហៅ ទក ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរអ្នករៀបឆាកអកកេះ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល(អ្នកឌុប)។ ២/ឈ្មោះ មឿន គឹមហង្ស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករៀបឆាកអកកេះ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកជិះកណ្តាល)។ ៣/ឈ្មោះ សែ ពៅ អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករៀបឆាកអកកេះ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកជិះក្រោយ) ។

ជនសង្ស័យមានចំនួន០២នាក់៖ ១/ឈ្មោះ ចក់ រដ្ឋា ហៅវ៉េវ ភេទប្រុស អាយ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ២/ឈ្មោះ ស៊ឹម សំបូរ ហៅឌុន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន–ធ្លាប់ជាប់ពន្ធានាគារពីបទលួច ទទួលផលចោរកម្ម និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) ។

វត្ថុចាប់ចាប់យក៖ ១/ដាវកែច្នៃធ្វើអំពីដែក ដងឈើ មានប្រវែង៦០ សម ដងប្រវែង២០សម ផ្លែដែកប្រវែង៤០ សម មានមុខទទឹង០.៥សម ។ ២/ខោខៅប៊យជើងវែងមួយពណ៌ខៀវក្រម៉ៅម៉ាក GHP ATHLETIC TAPER (របស់ចក់ រដ្ឋា)។ ៣/អាវក្រណាត់ដៃវែងពណ៌ខ្មៅចំនួនមួយ(របស់ចក់ រដ្ឋា) ។ ៤/ខោខៅប៊យជើងវែងចំនួនមួយពណ៌ទឹកប៉ិចចាស់ម៉ាក CLOSSHIPREMIUM (របស់ស៊ឹម សំបូរហៅឌុន) ។ ៥/អាវយឺតដៃខ្លីកមូលចំនួនមួយពណ៌ត្រួយចេក (របស់ស៊ឹម សំបូរហៅឌុន) ។ ៦/សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងមួយវំនួន ។

នៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២ វេលាម៉ោង២១ និង០០នាទីឈ្មោះ ស៊ឹម សំបូរ ហៅឌុន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ខេត្តកណ្ដាល បានជិះម៉ូតូមួយគ្រឿងម៉ាក់ Zoomer ពណ៌លឿងមិនចាំស៊េរី និងមិនចាំស្លាកលេខ ស្លៀកខោខៅប៊យពណ៌ទឹកប៉ិចចាស់ជើងវែង (មូលជើង) ពាក់អាវយឺតដៃខ្លីពណ៌ត្រួយចេក មកផ្ទះរបស់ឈ្មោះ ចក់ រដ្ឋាហៅវ៉េវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមកព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាលអំពៅរាជធានីភ្នំពេញ ប្រើប្រាស់គ្រឿងញៀននឹងពិភាគ្សាគ្នាពីរឿងចេញរកលុយ។

លុះដល់ម៉ោង០០ និង៣៤នាទីថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២ ជនសង្ស័យទាំងពីរបានជិះម៉ូតូមួយគ្រឿងម៉ាក់ Zoomer ពណ៌លឿងដោយឈ្មោះ ចក់ រដ្ឋា ហៅវ៉េវ ភេទប្រុស ជាអ្នកឌុបចំណែកឯឈ្មោះ ស៊ឹម សំបូរ ហៅឌុន ភេទប្រុស បានយកដាវកែច្នៃរបស់ឈ្មោះ ចក់ រដ្ឋាហៅវ៉េវ ភេទប្រុសទៅជាមួយ លុពេលជិះម៉ូតូមកចំណុចកើតហេតុខាងលើ ក៏ឃើញជនរងគ្រោះទាំងបីនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក់ HONDA Dream សេ១២៤ពណ៌ខ្មៅស៊េរី២០២២ ពាក់ស្លាកលេខភ្នំពេញ 1JK.8950 ជិះទិសដៅផ្ទុយគ្នា ឃើញដូច្នេះជនសង្ស័យ បានបត់ម៉ូតូមកតាមកាប់ជនរងគ្រោះបណ្ដាលអោយត្រូវជនរងគ្រោះឈ្មោះសែ ពៅ ភេទប្រុសមួយដាវចំខ្នងខាងស្ដាំរងរបួសចំនួនពីរកន្លែងដេរចំនួន១៧ថ្នេរ ភ្លាមនោះជនរងគ្រោះឈ្មោះ វ៉េង សុផាន់ ហៅទក ភេទប្រុស (អ្នកឌុប) បានផ្ដួលម៉ូតូរួចដកសោម៉ូតូនាំគ្នារត់ បន្ទាប់មកជនសង្ស័យឈ្មោះ ស៊ឹម សំបូរ ហៅឌុន ភេទប្រុស បានលោតចុះពីលើម៉ូតូដេញកាប់ជនរងគ្រោះ បណ្ដាលអោយត្រូវឈ្មោះ វ៉េង សុផាន់ ភេទប្រុស មួយដាវតែត្រូវចុងដាវរបួសស្រាល ភ្លាមនោះដែរជនរងបានរើសដុំថ្មគុបទៅលើជនសង្ស័យវិញ ឃើញដូច្នេះជនសង្ស័យទាំងពីរនាក់បាននាំគ្នាជិះម៉ូតូគេចខ្លួន ។

បន្ទាប់មកជនរងគ្រោះ បានប្ដឹងមកនគរបាលប៉ុស្តិ៍ឈើទាល ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍ឈើទាលសហការជាមួយកម្លាំងនគរបាលផ្នែកយុត្តធម៌ ចុះដល់កន្លែងកើតហេតុស្រាវជ្រាវ និងប្រមូលព័ត៌មានពីកន្លែងកើតហេតុ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ចក់ រដ្ឋា ហៅវ៉េវ ភេទប្រុស យកមកសួរបំភ្លឺនៅប៉ុស្តិ៍នគរបាលឈើទាល នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ចក់ រដ្ឋា ហៅវ៉េវ ភេទប្រុសបានឆ្លើយសារភាពថា ខ្លួន រួមជាមួយឈ្មោះ ស៊ឹម សំបូរ ហៅឌុនភេទប្រុសពិតជាបានប្រព្រ្តឹត្តសកម្មភាពខាងលើ ពិតប្រាកដមែនតែយកម៉ូតូជនរងគ្រោះមិនបាន ។

ក្រោយពីសាកសួររួច ជនសង្ស័យ រួមជាមួយវត្ថុតាងបញ្ជូនទៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីបន្តនីតីវិធី ៕

មតិយោបល់