ភ្នំពេញ: បើយោងតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ថា តុលាការគ្រោងនឹងបើកសវនាការជាសាធារណៈ សំណ៊ំរឿងឃាតកម្មលើលោក បណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ខាងមុខ នៅបន្ទប់សវនាការទី១។
ជនជាប់ចោទនៃសំណុំរឿងនេះមានឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ភេទប្រុស ភេទប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ២០០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
សេចក្តីជូនដំណឹងដដែលបាមបញ្ជាក់ថា សមាសភាពជំន៊ំជម្រះនៃសំណុំរឿងនេះរួមមាន៖
១-លោក លាង សំណាត់ ជាចៅក្រមជំនុំជម្រះ
២-លោក លី សុផាណា ជាតំណាងអយ្យការ
៣-លោក សុខ សេង ជាក្រឡាបញ្ជី
ទោះយ៉ាងណា សវនាការនេះនៅមិនទាន់មានមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ នៅមិនទាន់មាននៅឡើយ ដោយតុលាការបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថាកំពុងតែស្នើសុំ ខណៈដែលលោកស្រី ប៊ូ រចនា ជាភរិយាលោកបណ្ឌិត កែម ឡី ត្រូវបានគេបញ្ជាក់ថា ជាដើមបណ្ដឹងរដ្ឋប្បវេណី។
គួររំលឹកថា ជនជាប់ចោទឈ្មោះ អឿត អាងជួប សំលាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ បានបាញ់សំលាប់ជនរងគ្រោះឈ្មោះ កែម ឡី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ប្រធានអង្គការអភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច បូកគោ កាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕




មតិយោបល់