ព័ត៌មានជាតិ

ថ្ងៃនេះ អគ្គិសនីសៀមរាប ផ្ដាច់ភ្លើងពេញមួយថ្ងៃ ដើម្បីប្ដូរឧបករណ៍

ភ្នំពេញ: បើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា សាខាសៀមរាប ឲ្យដឹងថា អគ្គិសនីសៀមរាប នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ភ្លើងមួយចំនួនក្នុងក្រុងសៀមរាប នៅថ្ងៃនេះ ដើម្បីធ្វើការកាត់ផ្ទេរបន្ទុកត្រង់ស្វូរ។

អគ្គិសនីសៀមរាប បញ្ជាក់ថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង៥៖៣០នាទីល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅបន្ទប់ភ្លើងលេខ២២៣ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ដើម្បីធ្វើការកាត់ផ្ទេរបន្ទុកត្រង់ស្វូរពី PMT ២១១ និងបន្ទប់ភ្លើងលេខ២៨ មក PMT ២៣។

ជាមួយគ្នានេះ អគ្គិសនីសៀមរាប ក៏ជូនដំណឹងផងដែរថា នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង២៖០០នាទីរសៀល នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ១៨៣ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីធ្វើការកាត់ផ្ទេរបន្ទុកត្រង់ស្វូរពីបន្ទប់លេខ០៦ មក PMT១៨៣៕

SR_EDC_23-08-16

មតិយោបល់