ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តសណ្តោងធុនធំ បានបើកបុកជាមួយរថយន្តក្រុងដឹកភ្ញៀវ របស់សាលារាជធានីភ្នំពេញ បណ្តាលឲ្យរងការខូចខាត សំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង២០នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ កែងនិងផ្លូវ ៣០ម៉ែត្រ ក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានមាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តក្រុង ដឹកអ្នកដំណើររបស់សាលារាជធានីភ្នំពេញ ពាក់ស្លាកលេខ រដ្ឋ37 3-0237 បើកបរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះ ក៏មានរថយន្តសណ្តោងធុនធំ ពាក់ស្លាកលេខ កំពត 3A-1457 ធ្វើដំណើរទិសដៅត្បូងទៅជើងក៏ជ្រុលទៅបុកចំពាក់ កណ្តាលរថយន្តក្រុងបណ្តាលឲ្យបែកកញ្ចក់ និងរហការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែងយកសម្ភារៈទាំង ២ដាក់អែបខាងបញ្ជៀស នៃការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំង២ ធ្វើការដោះស្រាយគ្នាមួយជំហ៊ានសិន៕








មតិយោបល់