ព័ត៌មានជាតិ

តើ​អាមេរិក​រងចាំ​អ្វី​បានជា​មិនទាន់​ហាន​វាយប្រហារ​ក្រុម​បង្កើត​ប្រទេស​អិស្លាម​ថ្មី ISIL ?

​ប្រសិន​បើ​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស​របស់​ប្រទេស​ស៊ី​រី​មិន​សម្តៅ​ទៅលើ​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើកបរ​របស់​អាមេរិក​ទេនោះ អាមេរិក​និង​មិន​ពិបាក​ក្នុង​ការវាយប្រហារ​ទៅលើ​ក្រុម​ ISIL បង្កើត​ប្រទេស​អិស្លាម​ថ្មី​នោះឡើយ​។ តើ​អាមេរិក​កំពុង​តែ​ទុក​ឲ្យ​ក្រុម​អិស្លាម​អ៊ុក​ឡុក​រដ្ឋាភិបាល​ស៊ីរី​របស់​ប្រធានាធិបតី​អាល​អា​សាដ ដែល​កន្លងមក​តែងតែ​ប្រឆាំង​ទៅនឹង​អាមេរិក ហើយ​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​រុស្ស៊ី ។ មាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​ឡើង​ថា ការ​ដែល​អាមេរិក​មិន​ធ្វើ​សកម្មភាព​នាពេលនេះ គឺ​ទុក​ឲ្យ​ក្រុម​ISIL គ្រប់គ្រង​ស៊ី​រី​ទាំងមូល​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​អាល​អាសាដ ទើប​វាយប្រហារ ។​

​ទាំងនោះ​ហើយ​ទើប​ធ្វើឲ្យ​ប្រទេស​រុស្ស៊ី និង​ប្រទេស​ប្រឆាំង​អា​មរិ​ក​មួយ​ចំនួន​ទៀត​គ្មាន​អ្វី​ត្រូវ​ជំទាស់​ទៀតឡើយ​។ នៅពេល​នេះ​អាមេរិក​បាន​បើក​ការវាយប្រហារ​ពីលើ​ដែនអាកាស់​មាន​កំណត់​ទៅ​លើ​ក្រុម ISIL ដោយ​មិន​បើក​ការវាយប្រហារ​ជា​ទ្រ​ង​ទ្រាយ​ធំ​នោះ​ឡើយ​។ កម្លាំង​ទាហាន​ISIL ទោះ​ពេលនេះ​មាន​ចំនួន​ជាង​មួយ​សែន​នាក់​ក៏ដោយ​តែ​មិន​ពិបាក់​ក្នុង​ការវាយប្រហារ​ពី​អា​មរិ​ក​នោះ​ឡើយ ដោយ​ក្រុម​ទាំងនោះ​ប្រមូលផ្តុំ​នៅ​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​។​

​ការ​ដែល​អា​មរិ​កមិនទាន់​វាយប្រហារ​គឺ​ទុកឲ្យ​សហគមន៍​អន្តរជាតិ​អំពាវនាវ​ឲ្យ​អាមេរិក​អន្តរ​គម៍ នៅពេល​នោះ​អ​មេរិក​នឹង​ផ្លាស់ប្តូ​របប​ដឹកនាំ​នៅក្នុ​ង​ប្រទេស​ស៊ី​រី​ដែល​ជិន​ស្និត​និង​រុស្ស៊ី​។ នៅពេល​នេះ​ក្រុម​ចារកម្ម​របស់​អាមេរិក​ស្ទើតែ​មិន​មាន​នៅក្នុ​ប្រទេស​ស៊ីរី ដូច្នេះ​ដើម្បី​ទប់ទល់​និង​ក្រុម​អិស្លាម​ISIL នៅក្នុង​ប្រទេស​ស៊ី​រី អា​មរិកចាំបាច់​ត្រូវតែ​វាយប្រហារ​ពី​លើ​ដែ​ន​អាកាស់ ។ ដើម្បី​សម្រេច​គោលដៅ​នោះ​អាមេរិក​ត្រូវតែ​បញ្ចូន​ក្រុម​ចារកម្ម CIA និង​ក្រុម​ចារកម្ម​យោធា​ទៅ​ទីនោះ​ជា​ចាំបាច់​។​

​ប្រទេស​ស៊ី​រី​ខុសពី​ប្រទេស​អ៊ីរ៉ាក់ អា​ហ្វ​ហ្គា​និ​ស្ថាន និង​ប៉ា​គី​ស្ថាន ដែល​ចារកម្ម​អាមេរិក​មាន​នៅ​គ្រប់ទិសទី ចំណែក​នៅក្នុង​ប្រទេស​ស៊ី​រី​វិញ​មិន​មាន​ទាល់តែសោះ​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក ហើយ​ពេលនេះ​ជា​ឧប្បស័​គ្មមួយ​បើអាម​រិក​មិន​អាចតា​មដាន​សកម្មភាព​រប​ស់​ក្រុម​ISIL ទេនោះ​។​នៅ​ពេល​ខាង​មុខ​ទាំង​ស៊ី​រី​និង​រុស្ស៊ី​មិន​អាច​បដិសេធ​ការ​បញ្ចូន​កម្លាំងចារក​ម្ម​របស់​អាមេរិក​បាន​ឡើយ​។ តាម​ការបកស្រាយ​របស់លោក Michael Rubin មក​ពី​ម​ជ្ឈ​ប​ណ្ឌុ​ល​ព្រឹក្សា American Enerican Enerican Institute បាន​បញ្ចាក់​ថា នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅ​ប្រទេស​ប៉ា​គី​ស្ថាន ក្រុម​ចារកម្ម​អាមេរិក​អាច​ដឹង​ច្បាស់​នៅ​ទីតាំង​របស់​មេដឹកនាំ​ក្រុម​អាល​កៃ​ដា​ដើម្បី​វាយប្រហារ​ឲ្យចំ​គោលដៅ​ពីលើ​ដែនអាកាស់​។ ប៉ុន្តែ​នៅ​ស៊ី​រី​វិញ​គ្មាន​ឡើយ​។​

នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ អា​ហ្វ​ហ្គា​និ​ស្ថាន ប៉ា​គី​ស្ថាន ឬ​យេ​ម៉េន អា​មរិ​កអាចប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្សបើក​តាមដា​ន​គោលដៅ វាយប្រហារ​បាន​យ៉ាង​ងាយស្រួល​។​ចំណែក​នៅ​ស៊ី​រី​វិញ​ដោយ​មាន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស់​នាំចូល​ពី​ប្រទេស​រុស្ស៊ី​អាច​វាយប្រហារ​ទៅលើឧ​ប្ប​ករតាមដាន​របស់​អា​មរិ​ក​គ្រប់ពេល​។ មួយវិញទៀត​ស៊ី​រី​គ្មាន​រដ្ឋាភិបាល​ណាមួយ​ដែល​អាមេរិក​អាច​ចាប់ដៃ សហការ​រារាំង​ក្រុម អិស្លាម​ISIL​។ កន្លង​មក​អាម​រិក​ដូច​ជា​សហគមន៍​អឺរ៉ុប​បាន​ជួយ​ជ្រោ​ម​ជ្រេ​ង​ដល់​ក្រុមប្រឆាំង​រដ្ឋាភិបាល​លោក​អាល​អា​សាដ តែ​ពេល​ក្រុមប្រឆាំង​ទាំងនោះ​ទៅណា​អស់ហើយ​? បែ​ជា​មក​លេច​ក្រុម អិស្លាម​ISIL នេះ​ទៅ​វិញ​។​

​មនុស្ស​ជាច្រើន​បាន​ដាក់​សំណួរ​ចោទសួរ​ថា ទាំងនោះ​ជា​គោលនយោបាយ​របស់​អា​មេរិ​ក្នុងការ​ផ្តួល​រលំរដ្ឋាភិបាល​ណា​ដែល​មិន​ស្តាប់​បង្កាប់​អាមេរិឬ​? កន្លងមក​ថ្មីៗ​ប្រធានាធិបតី​អា​មរិ​ក​បារ៉ាក​អូបា​មាបា​ន​អនុញ្ញាត្តិ​ឲ្យធ្វើ​ការសើបអង្គេត​នៅតាម​ដែន​អាកាស់ នៅក្នុង​ទឹកដី​ស៊ី​រី​ជា​លើកដំបូង ក្នុងការ​ស្ទាប​ស្ទង​ការ​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​លោក​អាសាដ ទៅ​និង​សកម្មភាព​ទាំងនោះ​។​បច្ចុប្បន្ន​ក្រុម​អិស្លាម​គ្រប់គ្រង ១​ភាគ​៣​នៃ​ទឹកដី​ស៊ី​រី ហើយ​រដ្ឋាភិបាល​ស៊ី​រី​កំពុងតែ​ព្រួយបារម្ភណ៍​យ៉ាង​ខ្លាំង​ខ្លាច​បាត់បង់​ទឹកដី​ទាំងស្រុង​ដោយសារ​ក្រុម​ISIL ដូច្នេះ​ស៊ី​រី​ដូចជា​មិន​បាន​ខ្វល់ខ្វាយ​ពី​សកម្មភាព​សើ​ប​អង្កេត​របស់​អាមេរិក​ទៀ​ត​ឡើយ​។​

​ប៉ុន្តែ​នៅ​មាន​សំណួរ​សំខាន់​មួយ​មិន​ទាន់​មាន​ចម្លើយ​នោះ​គឺ ក្រោយពេល​អ​មេរិក​វាយប្រហារ​យកឈ្នះ​ក្រុម​អ៊ិស្លាម​ISIL ដណ្តើម​បាន​ភូមិសាស្ត្រ​ទាំងនោះ​មក​វិញ តើ​កម្លាំង​ណាមួយ​ជា​អ្នកគ្រប់គ្រង​? កាលពី​ថ្ងៃ​ទី​២៥​ខែសីហា​រដ្ឋមន្ត្រី​ការ​បរ​ទេ​ស៊ី​រី​បានប្រកាស់ថា រដ្ឋាភិបាល​ទីក្រុង​ដា​ម៉ា​កាស ដែល​ត្រូវ​នៅ​ឯកោ​រយៈពេល​ជាង​៣​ឆ្នាំ​កន្លងមក​បាន​ត្រៀម​លក្ខណៈ​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ទប់ទល់​និង​ក្រុម​ISIL ដោយ​រដ្ឋាភិបាល​ស៊ី​រី​មិនអាច​រារាំង​ក្រុម​នេះ​បាន​ទៀត​ឡើយ​បើ​ទុក​កាន់តែ​យូ​នឹងត្រូវ​បាត់បង់​ទាំងអស់​។ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក៏​ធ្លាប់​បាន​បញ្ចាក់​ថា អាមេរិក​គ្មាន​ទីតាំង​បណ្តាញចារកម្ម​នៅ​ទី​នោះ​ធ្វើ​ម្តេច​អាច​សហការ​ជាមួយ​ស៊ី​រី​បាន ធ្វើយ៉ាងណា​ទើប​អាច​វាយប្រហារ​តាម​ដែនអាកាស​បាន ក្នុងការ​រារាំង​ក្រុម​ISIL ប្រកបដោយ​ប្រសិទ្ធិភាព​។​

​នៅពេល​នេះ​រុស្ស៊ី​មិន​អាច​រារាំង​សកម្មភាព​របស់​អាមេរិក​បាន​ដូច​កាលពី​មុន​ទៀតឡើយ ដោយ​កំពុង​ជាប់ដៃ​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ជួយ​ដល់​ក្រុម​និយាយ​ភាសា​រុស្សី និង​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នៅក្នុង​ស្រុង​ក្រោយ​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច​។ ប្រមុខ​ដឹកនាំ​រុស្ស៊ី​កំពុងតែ​ស្វែងរក​ទី​ផ្សាយ​ផ្សេង​នៅ​តំបន់​អាស៊ី ក្នុង​ការជួយ​ដល់​សេដ្ឋកិច្ច​ចៀសផុត​ពី​វិបត្តិ​។ ដោយឡែក​ប្រទេស​ចិន​វិញ ក្រុម​អ៊ិស្លា​ISIL ក៏​បាន​គម្រាមកំហែង​វាយប្រហារ​ដណ្តើម​ការ​គ្រប់ គ្រង​នៅ​ខេត្ត​ស៊ីន​ជាំ​ង ដែល​មាន​ពលរដ្ឋ​អិស្លាម​រស់នៅ​ច្រើន​ធ្វើឲ្យ​រដ្ឋាភិបាល​របស់​ប្រធានាធិបតីស៊ីជី​ង​ពីង​ព្រួយ​បា​រម្ភា​យ៉ាងខ្លាំង​។​

​កន្លង​មក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ អ ស ប ស្នើ​ដល់​សហគមន៍​អន្តរជាតិ​មាន​វិធានការ​ទប់ស្កាត់​ក្រុម​ISIL កំ​ឲ្យ​រីក​ធំ​ធាតុ​។ ពេលនេះ​មាន​តែ​អាមេរិក​ប៉ុណ្ណោះ​ដែល​អាច​ទប់​ទាល់​ជាមួយ​ក្រុម​អ៊ីស្លាម​បាន ប៉ុន្តែ​អា​មរិ​កមិន​ធ្វើ​នោះឡើយ​អូសបន្លាយ​ពេលវេលា​ទុក​ឲ្យ​ប្រទេស​ដែល​ធ្លាប់​រារាំង​អាមេរិក​ត្រូវ​តែ​ស្តាប់​តាម បើ​មិន​ចង​ឲ្យ​ប្រទេស​របស់​ខ្លួន​ធ្លាក់​នៅក្នុង​ភាពចលាចល​ទេនោះ​។ ចំណែក​ក្រុម​អ៊ីស្លាម វិញ ក៏​មិន​ល្ងង់​វាយប្រហារ​ទៅលើ​ប្រទេស​មហាអំណាច ដូចជា​អាមេរិក​និង​សម្ព័ន្ធមិតនៅ​តំបន់​អឺរ៉ុប​នោះដែរ គ្រាន់​តែ​គម្រាមកំហែង​តិចតួច​ប៉ុណ្ណោះ​។ ជា​យូ​ណាស់​មក​ហើយ​អា​មរិ​កមិន​ដែ​លចាត់​ទុកក្រុ​ម​អិស្លាម ជា​សត្រូវ​របស់ខ្លួន​នោះ​ឡើយ ចាប់តាំងពី​ប្រធានាធិបតី​អូ​បា​ម៉ា​ឡើងកាន់ដំណែង លោក​ខិតខំ​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ិស្លាម ដោយ​លោក​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ិស្លាម​ជា​ច្រើនកា​រចងសម្ពន្ធ​មិត្ត​៕​
2014-09-03_115148

មតិយោបល់