តាកែវៈ យោងតាមផេករបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាពត៌មានបឋមវេលាម៉ោង១០:២៥នាទីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នេះមានករណីអគ្គិភ័យមួយកំពុងតែឆាបឆេះក្បាលរថយន្តក្រឡុកសុីម៉ង់មួយគ្រឿងដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានចេញរថយន្តពន្លត់អគ្គីភ័យដេីម្បីជួយសង្រ្គោះអោយទាន់ពេលវេលានៅកន្លែងកើតហេតុផ្ទាល់ផងដែរ៕



មតិយោបល់