ព័ត៌មានជាតិ

ឆក់ខ្សែកមាស១ខ្សែបានសម្រេចនិងធាក់ជនរងគ្រោះរបួសជង្គង់ស្តាំ រួចជិះគេចខ្លួនពេលនេះខ្នោះហើយ

ភ្នំពេញ: យោងតាមផេករបស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ស្តីពីករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែក) នៅមុខផ្ទះ១៦៨ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ថ្ងៃទី០៦-០៨-២០២២ ម៉ោង០៧និង ០០នាទី។
-ជនរងគ្រោះឈ្មោះដុង ធីឌែប ភេទ ស្រី អាយុ៧៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះ០៥F ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
-ជនសង្ស័យឈ្មោះញ៉ែម យ៉ុម ភេទ ប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
#ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះ កំពុងឈរនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Honda Scoop ពណ៌ស ផ្លាកលេខ ភ្នំពេញ ១JM-២២០១ មកពីក្រោយឆក់ខ្សែកមាស ០១ខ្សែ (ទម្ងន់០៥ជី) និងធាក់ជនរងគ្រោះដួលលើផ្លូវរបួសជង្គង់ស្តាំ រួចជិះគេចខ្លួន។ លុះដល់ថ្ងៃទី០៩-០៨-២០២២ ម៉ោង ០៧និង០០នាទី សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ នៅភូមិកើតហេតុ ដកហូតខ្សែកជនរងគ្រោះ រួមនឹងម៉ូតូជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅសាកសួរ។
+កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០៧ខែ ក្នុងឆ្នាំ២០១៩ ពីបទ ៖ លួច ។
+លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)៕

 

មតិយោបល់