ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ លួចស៊ីទែនទឹក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៨ រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ វេលាម៉ោង​ ១០និង៣០ព្រឹក កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចស៊ីទែនទឹក នៅអាគារចិនទុកចោលម្តុំឧតុនិយម ស្ថិតនៅក្រុមទី២៦ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង០២នាក់មានឈ្មោះ៖
១-ឈ្មោះ តាក សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅម្តុំភូមិដូង ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ហ៊ុន ពៅ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានរួមមាន ស៊ីទែនទឹកជ័រ ពណ៌ខៀវចំនួន០២ ចំណុះ១,០០០លីត្រ (ផលនៃអំពើលួច )។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ កម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់