ព័ត៌មានជាតិ

សង្វេគណាស់! ក្មេងស្រីម្នាក់ស្លាប់ដោយសារលង់ទឹក ឯម្តាយមានជីវភាពខ្វះខាត គ្មានលុយធ្វើបុណ្យសពកូន

ភ្នំពេញ: នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានករណីក្មេងស្រីសិស្សសាលាថ្នាក់ទី៥ម្នាក់ អាយុ១២ឆ្នាំ បានលង់ទឹកស្លាប់ ទីតាំងស្ថិតក្នុងភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានចេញពីសាលារៀន មានក្មេងសិស្សសាលាដទៃទៀត៣-៤នាក់ បាននាំគ្នា ចុះងូតទឹកស្រះលេងកណ្តាលវាលស្រែ បណ្តាលឲ្យក្មេងស្រីម្នាក់ឈ្មោះ ស៊ុ សេងហួលី ភេទស្រី អាយុ១២ឆ្នាំម្នាក់ លង់ទឹកស្លាប់ ។

យោងតាមការនិយាយរៀបរាប់ពីម្តាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា សព្វថ្ងៃក្រុមគ្រួសារគាត់មានជីវភាពលំបាក ណាស់ ដោយរូបគាត់សព្វថ្ងៃធ្វើការសំណង់ ឯប្តីរបស់គាត់មានជំងឺដេកនៅតែផ្ទះ មិនអាចចេញទៅធ្វើការកើតនោះទេ ។ នៅមុនពេល កើតហេតុគាត់បានទៅធ្វើការសំណង់ បន្ទាប់មកគេនិយាយប្រាប់ថា កូនស្រីរបស់គាត់ទៅរៀននោះ បានលង់ទឹកស្លាប់ ។

ប្រភពដដែលបានបន្តទៀតថា ឥឡូវនេះគាត់គ្មានប្រាក់សម្រាប់ធ្វើបុណ្យសពកូននោះទេ ។ ដូច្នេះបើបងប្អូនសប្បុរសជននានា មានចិត្ត អាណិតអាសូរដល់បងស្រីម្នាក់នេះ ដែលគាត់កំពុងមានភាពខ្វះខាតប្រាក់ក្នុងការធ្វើពិធីបុណ្យសពកូនរបស់គាត់ ហើយជួយគាត់តាម លទ្ធភាពទោះបីតិចក្តីច្រើនក្តីតាមរយ:លេខទូរស័ព្ទផ្ទាល់របស់គាត់៖ ០៩៦ ៦៧១ ៦៨៩៨ ៕

មតិយោបល់