ភ្នំពេញៈ (ព័ត៌មានលម្អិត) យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឆេះតូបផ្សារទួលសង្កែ នៅវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយបានកន្លែងកើតឡើង នៅចំណុចទីតាំងផ្សារតូចទួលសង្កែ សិ្ថតនៅសង្កាត់ទួលសង្កែរទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងឈ្មោះ សុខ រី ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិខែ្មរ មុខរបរ អាជីវករ ។ មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ប្រភេទសំណង់៖ ដែកប្រក់ស័ង្កសី ទំហំ ១,៥ម៉ែត្រ x ០៤ម៉ែត្រ ។ ខូចខាតសម្ភារៈ៖ ឆេះតូបអស់ចំនួន០៩តូប នឹងសម្ភារៈមួយចំនួន ។ ករណីនេះគ្មានមនុស្សស្លាប់ឬក៏រងរបួសនោះទេ ។
កងកម្លាំងអន្តរាគមន៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ៖ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦រថយន្ត ស្មើនឹង២៨ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍៖ – រថយន្តសាលាខណ្ឌឫស្សីកែវចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក ។ -រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ០៦ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន០១ រថយន្ត សើ្មនឹង០៦ម៉ែត្រគូប ។ -ពន្លត់ចប់៖ នៅវេលាម៉ោង ១២និង២០ នាទីរំលងអធ្រាត្រ ថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២២ ៕








មតិយោបល់