កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង ៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ៥៩-៦០ ស្ថិតនៅចំណុចមុខភូមិកណ្ដាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្ដ០២គ្រឿង ។
រថយន្តមួយគ្រឿងម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1733 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខកំពង់ស្ពឺ 4A-0051 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិចទៅកើត មកដល់ចំណុចខាងលើ បានរេចង្កូតចូលចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្តមួយគ្រឿងម៉ាក HINO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B-1087 (ដឹកហ្គាស) បើកបរដោយឈ្មោះ ជ្រា ស្រ៊ា ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិម្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បើកបរបញ្រ្ចាសទិសគ្នា ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ពៅ នឿន អធិការនគរបាលស្រុកភ្នំស្រួច ទទួលបន្ទុកផ្នែក សណ្ដាប់ធ្នាប់ បានឱ្យដឹងបន្ថែមថា អ្នកបើកបររថយន្ត FUSO អាចជាងងុយគេងឬប្រើប្រាស់ទូរស័ព្ទដៃទើបបានជាមានស្នាមជាន់ហ្វ្រាំង មូលហេតុ វាក់និងរថយន្ដនៅទិសបញ្រ្ចាសគ្នា ។
ករណីខាងលើនេះមិនបណ្ដាលឲ្យមានអ្នករបួសមនុស្សនោះទេ គ្រាន់តែបង្កអោយមានការខូចខាតរថយន្ដទាំង០២គ្រឿងធ្ងន់ធ្ងរ បច្ចុប្បន្នជំនាញចរាចរណ៍ស្រុក កំពុងសម្រួលចរាចរណ៍នៅគោលដៅកើតហេតុ និងរកមធ្យោបាយរថយន្ដស្ទួច ដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕



មតិយោបល់