កំពតៈ នៅវេលាម៉ោង១០និង១០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករ ណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើងនៅចំណុចបង្គោល គី ម៉ែត្រលេខ១៤៣-១៤៤ លើផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងម៉ូតូទិសដៅស្របពីជើងទៅត្បូង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តម៉ាក CSANIA បែនដឹកដីធុនធំ ពណ៌ស ពាក់ស្លាកលេខកំពត 3A-1872 អ្នកបើកបរមិនស្គាល់ឈ្មោះ ទិសដៅពីជើងទៅត្បូង ក្រោយពេលកើតហេតុអ្នកបើកបរ រថយន្តបានបើកហួសទៅមុខបាន២៥០ម៉ែត្រ ទើបអ្នកបើកបរចុះរត់គេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់ ។ បានបុកគ្នាជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខក្រុងព្រះសីហនុ 1A 3842 បើកបរដោយឈ្មោះ ស៊ុប គីរី ភេទប្រុស អាយុ ១៥ ឆ្នាំ នៅភមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។
ករណីខាងលើនេះ បណ្ដាលអោយស្លាប់មនុស្ស១នាក់ប្រុស ខូចខាតម៉ូតូ១គ្រឿងកំរិត (ធ្ងន់) រថយន្តខូចខាត (ស្រាល) ។
ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់អោយសាច់ញាតិយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
រីឯវត្ថុតាងរថយន្ត និងម៉ូតូយកមករក្សា នៅប៉ុស្ដិ៍ព្រៃឃ្មុំជាបណ្ដោះអាសន្ត ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់