ព័ត៌មានជាតិ

ករណីទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះផ្ទះ ២ខ្នង ទាំងព្រឹក នៅខេត្តកណ្ដាល

កណ្ដាលៈ ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង០៧ និង៣០នាទីព្រឹក ករណីអគ្គិភ័យ (ឆេះផ្ទះឈើប្រក់ស័ង្កសី) នៅចំណុចជាប់របងវត្តព្រែកសំរោង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

ផ្ទះជនរងគ្រោះទី១មានសមាជិកគ្រួសារ ០៤នាក់៖
១. ឈ្មោះ ផន ធី ភេទស្រីអាយុ ៦១ឆ្នាំ ។
២.ឈ្មោះទេព ចាន់ថា ភេទស្រី អាយុ ៣៦ឆ្នាំ ។
៣.ឈ្មោះ ទេព សំណាង ភេទប្រុស អាយុ ២១ឆ្នាំ។
៤.ឈ្មោះ រ៉ា សត្យា ភេទប្រុស អាយុ ១៦ឆ្នាំ (ខូចខាតទាំងស្រុងទំហំ៤*៥ ម៉ែត្រ) ក្នុងនោះមានដូចជា ប័ណ្ណក្រីក្រ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជាដើម។

ផ្ទះជនរងគ្រោះទី២មានសមាជិកគ្រួសារ០៣៖
១. ឈ្មោះ ឈិន សុខា ភេទស្រី អាយុ ៤៦ឆ្នាំ ។
២.ឈ្មោះ សុខ ម៉ារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ។
៣.ឈ្មោះ សុខ ម៉ារីណែត អាយុ ១៨ឆ្នាំ (ខូចខាតជញ្ជាំងផ្ទះស័ង្កសី ១ផ្ទាំងខាងក្រោយ ទំហំ៣*៤ម៉ែត្រ) មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

មូលហេតុ៖ មកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកណ្តាល ១គ្រឿង ទឹក ១ស៊ីទែន ទើបរលត់ជាស្ថាពរនៅម៉ោង ០៨នឹង១៥នាទីព្រឹក៕

មតិយោបល់