ភ្នំពេញៈ ដោយមើលឃើញពី ចំនួនពេទ្យសត្វនៅ តាមបណ្តាខេត្ត ឬតំបន់ជនបទ ដាច់ស្រយ៉ាល់ មានការថបថយឬ ចំនួននៅមានកម្រិត ហើយប្រជាជន មានការរីកចំរើន លើការងារចិញ្ចឹមសត្វ មិនអាចឆ្លើយតប បានទៅនឹងសេចក្តី ត្រូវការចាំបាច់ណាមួយ ដែលអាចកើតមានឡើង នៅតាមមូលដ្ឋាន អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន និងដៃគូរបានផ្តល់គម្រោង២ ក្នុងពេលតែមួយ គឺគម្រោងពេទ្យសត្វឆ្នើម និងគម្រោង CAM 4 SCALE ដែលអនុវត្ត ដោយអង្គការភីន (PIN) និងអង្គការវីអេសអូ (VSO) ក្រោមជំនួយពី សហគមន៍អឺរ៉ុប ដើម្បីជួយផ្តល់សេវាកម្ម ផលិតកម្មនិង បសុព្យាបាលនៅថ្នាក់ភូមិ។
លោក មិន សោភ័ន ប្រធានសម្របសម្រួលអង្គការ AVSF បានឲ្យដឹងនៅថ្ងៃទី២៤ ខែសីហា ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ការចាប់ផ្តើមអនុវត្តគម្រោង ពង្រឹងសមត្ថភាព និងប្រព័ន្ធភ្នាក់ងារ សុខភាពសត្វភូមិ ដើម្បីបង្កើន ប្រាក់ចំណូល នៅកម្ពុជា និងគម្រោងរួមគ្នា បង្កើតផលិតកម្មសត្វ ដើម្បីនីរន្តរភាពជីវភាព និងបរិស្ថានសហគមន៍ថា “នៅឆ្នាំ១៩៩២ AVSF ធ្លាប់បានបណ្តុះបណ្តាល ភ្នាក់ងាសុខភាបសត្វភូមិ ប្រមាណជាង១ពាន់នាក់ ដើម្បីរួមចំណែក កាត់បន្ថយ អត្រាឈឺ និងស្លាប់សត្វនៅតំបន់ជនបទ ប៉ុន្តែចំនួននោះក៏នៅ មិនទាន់អាចឆ្លើយតបនឹង សេចក្តីត្រូវការ របស់ពលរដ្ឋនៅឡើយ”។
លោកបន្តថា តទៅនេះ AVSF នឹងចាប់ផ្តើមគម្រោង ពេទ្យសត្វឆ្នើម ដោយបង្រៀនពលរដ្ឋ នៅថ្នាក់ភូមិនូវបច្ចេកទេស សមរម្យល្មមសម្រាប់ពួកគាត់ អាចជួយសេវាកម្មបឋម ដល់ពលរដ្ឋ នៅក្នុងភូមិរបស់គាត់ ប្រសិនបើមានការផ្ទុះជំងឺ ឬរោគរាតត្បាត ណាមួយកើតឡើង នៅក្នុងមូលដ្ឋាន រួមជាមួយពេទ្យសត្វ ស្រុកដែលស្ទើរតែ បាត់បង់ទៅហើយនោះ។
លោកបញ្ជាក់ថា ការបណ្តុះបណ្តាល និងពង្រីង សមត្ថភាពបន្ថែមដល់ភ្នាក់ងារ សុខភាពសត្វភូមិនេះ នឹងចាប់ផ្តើម នៅពេលនេះ ដើម្បីជួយពេទ្យសត្វភូមិឲ្យ កាន់តែមានជំនាញខ្លាំងឡើងៗ ឆ្លើយតបនិងបរិបថថ្មី នៃការរីកចំរើន លើវិស័យនេះ ទៅលើភូមិណា ដែលមិនទាន់មានភ្នាក់ងារ សុខភាពសត្វភូមិឬភ្នាក់ងារនោះអសកម្ម។ ក្រៅពី បណ្តុះបណ្តាល គម្រោងក៏នឹងមានសកម្មភាពគាំទ្រ ភ្នាក់ងារសុខភាបសត្វភូមិឲ្យ រកប្រាក់ចំណូល បានកាន់តែច្រើន ដែលអាចឈរជើង បានក្នុងការជួយដល់សេវាកម្ម បសុព្យាបាលនៅតំបន់ជនបទ បានយូរអង្វែង។
លោកស្រី តាន់ ផាន់ណារ៉ា ប្រធាននាយកដ្ឋានផលិតកម្ម និងបសុព្យាបាល នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និង នេសាទបានវាយត ម្លៃខ្ពស់ ចំពោះគម្រោងរបស់ AVSF ដែលបានអនុវត្តកន្លងមកគឺ បានជួយសេវាកម្មផលិតកម្ម បសុព្យាបាលសត្វ ដល់ប្រជាជនកម្ពុជា។ លោកស្រីស្នើឲ្យអង្គការទាំងពី ក៏ដូចអង្គការម្ចាស់ជំនួយ និងដៃគូរពាក់ព័ន្ធ លើវិស័យនេះ មេត្តាបន្តជួយទាំង ការបណ្តុះបណ្តាល បច្ចេកទេស ក៏ដូជាធនធានថវិកាបន្ថែមទៀត ដើម្បីលើកកម្ពស់ ការចិញ្ចឹមសត្វរបស់ប្រជាជន នៅតាមតំបន់ជនបទ ៕
មតិយោបល់