ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ: អធិការដ្ឋាននគរបាកខណ្ឌសែនសុខបានឲ្យដឹងថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ៧និង៣០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់(លេងបៀរទៀងលេន) នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ៣នាក់៖
១-ឈ្មោះ ផុល អូន្នី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ(គ្មានសារ ធាតុញៀន)។
២-ឈ្មោះ ទូច សម្ភស្ស ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ២១៦ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ សំ ចម្រើន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០៤ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

សម្ភារ:ដកហូត៖ បៀរមួយហ៊ូ ។

បច្ចុប្បន្នជនសង្ស័យបានធ្វើកិច្ចសន្យាអប់រំត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់