ព័ត៌មានជាតិ

ក្រុមហ៊ុនApple បានឈ្នះក្រុមហ៊ុន HTC

Apple

សាន់ហ្វ្រានស៊ីស្កូ​ : ក្រុមហ៊ុនApple បានឈ្នះរឿង ក្តីក្រុមហ៊ុន HTC ហើយតាមការផ្សព្វផ្សាយរបស់វ៉ិបសាយជាច្រើននៅលើ​ពីភពលោក។ ដូច្នោះនៅឆ្នាំ 2012 ទូរស័ព្ទប្រើ Android របស់ HTC នឹងមិនអាចលក់នៅអាមេរិកបានទេ។​ រឿងក្តីរវាង Apple និង HTC បានចាប់ផ្ដើមតាំងពីខែមិនា ឆ្នាំ 2010 ដោយ Apple បានចោទប្រកាន់ថា HTC បានរំលោភបំពានលើកម្មសិទ្ឋ​របស់ខ្លួនចំនួន 10។
ក្រុមហ៊ុន HTC បានរំលោភបំពានលើកម្មសិទ្ឋមួយរបស់ Apple ហើយចំណុចដែលរំលោភបំពាននោះគឺ ទូរស័ព្ទរបស់ HTC ប្រើប្រាស់វិធី ឆ្លើយតបទៅនឹងលេខទូរស័ព្ទ និង អ៊ីមេលដូចទៅនឹងអ្វីដែលជាកម្មសិទ្ធិរបស់ Apple គឺដោយចុចលើលេខ ឬអាសយដ្ឋានដើម្បីហៅ ឬផ្ញើអ៊ីមែល។
HTC មានពេលរហូតដល់ខែមេសា ឆ្នាំ 2012 ដើម្បីដោះស្រាយបញ្ហានេះ បើពុំនោះទេទូរស័ព្ទមួយចំនួនដូចជា Evo 4G និង Droid Incredible នឹងមិនអាចលក់នៅអាមេរិកបានឡើយ៕

ប្រភព​: channelnewsasia​

 

មតិយោបល់