ព័ត៌មានជាតិ

តាមទាន់ជាន់កែង! ខណ្ឌរដ្ឋបាលជលផល មិនបានតាំងចិត្តបង្រ្កាបបទល្មើសនេសាទ ដូចការប្តេជ្ញាចិត្ត

កំពង់ធំ: បទល្មើសនេសាទនៅក្នុងខេត្តកំពង់ធំ ពុំមានតម្រុយណាមួយ បញ្ជាក់ពីការថយចុះនោះទេ តែផ្ទុយទៅវិញបែរ ជាមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសកាន់តែរាលដាលពេញទាំងផ្ទៃទឹក មិនតែប៉ុណ្ណោះមានផ្នែករដ្ឋបាល ជលផលផាត់សណ្តាយ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកសន្ទុក កំពុងតែមានការឃុបឃិតគ្នាជាមួយឈ្មួញ ដើម្បីរត់ការសុំដាក់បទល្មើស។

ជាក់ស្តែងលោក ហៀង ដែលជាមេឈ្មួញដ៏ធំ ស្ថិតនៅក្នុងឃុំផាត់សណ្តាយ កំពុងតែញាប់ដៃជើង រត់ការជាមួយនឹងស្ថាប័នពាក់ព័ន្ឋ ដោយមានការបើកភ្លើងខៀវ ពីមន្រ្តីជលផលនៅពីក្រោយ ដើម្បីប្រព្រឹត្តបទល្មើសនេសាទ ក្នុងនោះត្រូវបានគេដឹងថា ការបង្រ្កាបបទល្មើសបង្ហោះតាមបណ្តាញហ្វេសបុក គឺគ្រាន់តែជារូបភាពមួយ បញ្ជាក់ពីសកម្មភាពរបស់ សមត្ថកិច្ចជលផល ដើម្បីកុំឲ្យគេថាជាប់ត្រគៀក មិនខ្ចីអើពើពីបទល្មើស តែផ្ទុយទៅវិញគឺបទល្មើសទ្រង់ទ្រាយធំៗពុំ ត្រូវបានបង្រ្កាបនោះទេ។

ចំណែកបទល្មើសនេសាទនៅចំនុចបឹង ខណ្ឌ បឹងក្រាយ បឹងស្នូកចំប៉ី និងបឹងអាពៀ ឯណេះវិញគឺសមត្ថកិច្ចពុំបានចុះបង្រ្កាបឲ្យបានទាន់ពេលវេលានោះទេ ក្រោយពីទទួលព័ត៌មានថា មានបទល្មើស ក៏ត្រូវបានបណ្តាញដែលធ្លាប់ទទួល លាភសក្ការ:បោះព្រុយយ៉ុង ឲ្យឈ្មួញទាំងនេះចុះទៅរុះរើលាក់ទុកកន្លែងមានសុវត្ថិភាព រយ:ពេល៤ថ្ងៃដោយគិតពីផ្ដល់ព័ត័មានតាំងថ្ងៃទី១៩រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ក្រោយមកទើប សមត្ថកិច្ចចុះទៅបង្រ្កាប ហើយក៏ពុំបានជួបនូវអ្វីទាំងអស់ ទង្វើទាំងនេះត្រូវបានគេដឹងថា ជាល្បិចកលរបស់ខណ្ឌរដ្ឋបាលជលផលកំពង់ធំ ។

បើតាមប្រភពពីប្រជានេសាទបាននិយាយប្រាប់ថាជំនាញបានបង្រ្កាបតែបទល្មើសតូចតាចរបស់ប្រជាពលរដ្នដែលមិនបានបង់លុយឲ្យ ចំណែកបទល្មើសធំៗ មិនបានបង្រ្កាបទេទុកចិញ្ចឹមឆ្នាំងបាយ តែពេលបង្ហោះហ្វេសបុកម្ដងៗគីដើម្បីបំភ័ណ្ឌភ្នែកមហាជន ភូតភរថ្នាក់លើ ឲ្យឃើញពីការខិតខំបង្រ្កាបរបស់ខ្លួនដើម្បីឲ្យឃើញពីស្នាដៃរបស់ខ្លួនតែប៉ុណ្ណោះ ពាក់ព័ន្ធនិងបញ្ហានេះលោកប៉ែន វណ្ណរិទ្ធ បានសារភាពថា មន្រ្ដីរបស់លោកពិតជាបង្រ្កាបបានតែមួយកន្លែងចំណែក២កន្លែងធំទៀតត្រូវបានម្ចាស់រុះរើអស់៕

photo_2016-08-25_00-17-38

photo_2016-08-25_00-17-35

photo_2016-08-25_00-17-29

photo_2016-08-25_00-17-26

photo_2016-08-25_00-17-22

មតិយោបល់