ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បង្រ្កាបមុខសញ្ញាជនសង្ស័យ៩នាក់ ករណីហិង្សានិងធ្វើឲ្យខូចខាតដោយចេតនា

កណ្តាល: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវបង្រ្កាបមុខសញ្ញាជនសង្ស័យ០៩នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា​ ទីតាំងស្ថិតត្រង់ចំណុចភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០៣នាក់៖ ១-ឈ្មោះ ហួរ សុខហៀង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់ដេរ មានទីលំនៅភូមិ ឃុំកើតហេតុ ។ សម្ភារ:ខូចខាត៖ -បែកទូកញ្ចក់ការហ្វ្រេន០១ ។ ២-ឈ្មោះ ចែម សាវ៉ៃ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ សម្ភារ:ខូចខាត៖ -បែកទូកញ្ចក់កាហ្វេហ្រ្វេន០១ ។ -ម៉ូតូ០១គ្រឿង ម៉ាក Honda icon ពណ៌ស ពាក់ផ្លាកលេខ កំពត 1D-8094 បែកបាក់ ក្បាំងក្បាលម៉ូតូផ្នែកខាងមុខ, បែកបាក់ស្តុបម៉ូតូផ្នែកខាងក្រោយ និង រយះផ្លាកលេខម៉ូតូ ។ ៣-ឈ្មោះ យ៉េង ឡៃអ៊ី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិ -ឃុំកើតហេតុ ។

ជនសង្ស័យចំនួន០៩នាក់៖ ១-ឈ្មោះ យ៉ុង វិបុល ហៅ បឹម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (ឃាត់ខ្លួនថ្ងៃទី៣០.០៩.២០២២ វេលាម៉ោង១៩:០០នាទី) ។ ២-ឈ្មោះ ផាន ផាន់ណា ហៅ ផាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង (ឃាត់ខ្លួនថ្ងៃទី៣០.០៩.២០២២ វេលាម៉ោង១៩:០០នាទី) ។ មានរបួសស្នាមរយះមុខ ដោយសារជិះម៉ូតូដួល ។ ៣-ឈ្មោះ ហ៊ុន សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងពិដាន មានទីលំនៅភូមិត្រពាំងព្រៃ ឃុំកក់ ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួនថ្ងៃទី៣០.០៩.២០២២ វេលាម៉ោង១៩:០០នាទី) ។ ៤-ឈ្មោះ ទូច វាសនា ហៅ ស្នា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគក ឃុំតាមួក ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ឃាត់ខ្លួថ្ងៃទី៣០.០៩.២០២២ វេលាម៉ោង១៩:០០នាទី) ។ ៥-ឈ្មោះ យឿន ចិន្ដា ហៅ ដូង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងមាស មានទីលំនៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួនថ្ងៃទី៣០.០៩.២០២២ វេលាម៉ោង១៩:០០នាទី) ។ ៦-ឈ្មោះ នី រស្មី ហៅ ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ មានទីលំនៅភូមិ ឃុំ មិនស្គាល់ ផ្ទះនៅក្បែរវត្តឈូកលាភ ស្រុកស្អាង ខេត្តកណ្ដាល (ជិះម៉ូតូដួល និងត្រូវប្រជាពលរដ្ឋចាប់វាយ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុក ។ ៧-ឈ្មោះ វីដ ភេទប្រុស អាយុ២១ឆ្នាំ ភូមិ-ឃុំមិនស្គាល់ (គេចខ្លួន) និងមនុស្សប្រុសពីរនាក់ទៀត មិនស្គាល់អត្តសញ្ញាណគេចខ្លួន ។

វត្ថុតាងចាប់យកមាន៖ ១.ម៉ូតូចំនួន០២គ្រឿងមាន៖ -ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-7377 ។ -ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ឡើងតែម ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JA-9276 ២.កាំបិត ប៉័ងតោ ០១ ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទី៣០.០៩.២០២២ វេលាម៉ោង ១១និង០០នាទីក្រុមជនសង្ស័យបានមកជួបជុំគ្នា មកផឹកស៊ីនៅផ្ទះរបស់ឈ្មោះ យ៉ុង វិបុល នៅភូមិត្បូង ឃុំកោះចូរ៉ាម លុះពេលកំពុងផឹកក៏អស់ទឹកកក ជនសង្ស័យឈ្មោះ យឿន ចិន្តា បានជិះម៉ូតូមកទិញទឹកកកនៅផ្ទះប្រជាពលរដ្ឋ នៅម្ដុំវត្តកោះចូរ៉ាម ពេលទិញបានហើយក៏ជិះម៉ូតូតាមផ្សារស្វាយរមៀត ឃុំស្វាយរមៀត វង់ទៅផ្ទះឈ្មោះ យ៉ុង វិបុល វិញ ពេលជិះម៉ូតូមកដល់មាត់ទន្លេមេគង្គ ក៏ជួបមនុស្សមួយក្រុមដែលកំពុងអង្គុយលេងក្បែរមាត់ទន្លេ ក៏ជិះម៉ូតូហួសទៅ ដល់ម៉ោង ១៥និង៣០នាទី ពេលទៅដល់ផ្ទះ ឈ្មោះ យ៉ុង វិបុល ឈ្មោះ យឿន ចិន្តា បានប្រាប់ក្រុមជនសង្ស័យថា មានគេរកវ៉ៃអញ ។

ភ្លាមនោះក្រុមជនសង្ស័យ បានជិះម៉ូតូសំដៅទៅរកមនុស្សមួយក្រុមនោះ ដោយឈ្មោះ យឿន ចិន្ដា កាន់កាំបិតប៉័ងតោ ០១ ឈ្មោះ យ៉ុង វិបុល មានកាន់ខ្វែង ០១ តែមិនជួបមនុស្សមួយក្រុមនោះទេ ហើយក្រុមជនសង្ស័យបានជិះម៉ូតូបន្តទៅភូមិស្វាយរមៀត ឃុំស្វាយរមៀត ទៅដល់ផ្ទះរបស់ជនរងគ្រោះ ហើយក្រុមជនសង្ស័យបាននាំគ្នាព្រួតកាប់ម៉ូតូ និងកាប់ទូលក់កាហ្វេកញ្ចក់ជនរងគ្រោះឈ្មោះ ចែម សាវ៉ៃ បណ្ដាលឲ្យបាក់ខូចខាត និងរើសដុំថ្ម គប់ទូកញ្ចក់របស់ជនរងគ្រោះឈ្មោះ ហួរ សុខហៀង និងបានចូលគំរាមកាប់ជនរងគ្រោះឈ្មោះ យ៉េង ឡៃអ៊ី ។

បន្ទាប់មកជនរងគ្រោះ ក៏បានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរមៀត ភ្លាមនោះលោកអធិការ បានបញ្ជា កម្លាំងប៉ុស្តិ៍ និងផ្នែកជំនាញ ចុះអន្តរាគមន៍ស្ទាក់ ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ក្នុងនោះជនសង្ស័យឈ្មោះ នី រស្មី បានយកទៅព្យាលរបួសនៅពេទ្យស្រុក ។ ចំណែក០២នាក់ទៀត រត់គេចខ្លួនបាត់ ។

ករណីនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តនីតិវិធី ៕

មតិយោបល់