ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៤និង២០នាទីជិតភ្លឺឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ករណីរថយន្តស៊េរទំនើបបុករះ បណ្តាលឲ្យអ្នកលក់ និងអ្នកទិញបន្លែ រងរបួសធ្ងន់ស្រាលជាច្រើននាក់ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រថយន្តម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4232 បើកបរដោយជនជាតិចិន។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងឃាត់ខ្លួនម្ចាស់រថយន្តបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅទី២ និងរថយន្ត យកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ៕
មតិយោបល់