ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា ចុះបង្ក្រាបល្បែងស៊ីសង និងឃាត់ខ្លួនអ្នកលេងល្បែងចំនួន ៥នាក់

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាបានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀសន្លឹក) និងបានឃាត់ខ្លួនអ្នកលេងល្បែងចំនួន៥ស្រី៤នាក់ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។

មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាបានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះសមត្ថកិច្ចយើងបានឃាត់ខ្លួន អ្នកលេងល្បែងស្រីប្រុសចំនួន ៥នាក់ ១ឈ្មោះស៊ន ចិន្តា ភេទ ស្រី អាយុ ៤៤ឆ្នាំរស់នៅភូមិឯកភាព ឃុំថ្មដា –២ឈ្មោះមួយ សារ៉ន ភេទ ស្រី អាយុ ៤២ឆ្នាំរស់នៅភូមិសង្គមថ្មី ឃុំថ្មដា –៣ឈ្មោះ គូ ស្រីម៉ាច ភេទ ស្រី អាយុ ៣៧ឆ្នាំរស់នៅភូមិកណ្តាល ឃុំថ្មដា –៤ឈ្មោះឃាម ថន ភេទ ស្រីអាយុ ៤៨ឆ្នាំរស់នៅភូមិកណ្តាល ឃុំថ្មដា–៥ឈ្មោះប៉ង ផា (ម្ចាស់ផ្ទះ) ភេទ ប្រុស អាយុ ៤០ឆ្នាំរស់នៅភូមិសង្គមថ្មី ឃុំថ្មដា។

និងវត្ថុតាំងរួមមាន បៀចំនួន២ហួរ ស្មើនឹង១០៤សន្លឹក,ស្បែកជើងចំនួន៤គូ,កម្រាលភួយពណ៌ខៀវចំនួន1។

បច្ចុប្បន្នអ្នកលេងល្បែងទាំង ៥នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា និងមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ លោកមេភូមិបានធ្វើការអប់រំ និងហាមឃាត់ពួកគាត់មិនឲ្យប្រព្រឹត្តទៀត។ ក្រោយពីការធ្វើការអប់រំចប់សមត្ថកិច្ចយើង បានអោយពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ៕

មតិយោបល់