ព័ត៌មានជាតិ

កម្លាំងនគរបាលបញ្ជូនជនសង្ស័យ ៥នាក់ ករណីលួចម៉ូតូ និងប្លន់ម៉ូតូ នៅខេត្តកំពង់ស្ពឺ យកទៅដាក់ពន្ធនាគារ

កំពង់ស្ពឺៈ យោងតាមផេកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តកំពង់សឺ្ពបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កម្លាំងការិ.នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនជនសង្ស័យចំនួន៥នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ និងប្លន់ម៉ូតូ ចំនួន៩លើក មាន៣ស្រុក គឺ:ស្រុក
គងពិសី ស្រុកបរសេដ្ឋ និងស្រុកបាទី និងស្រ្តីទទួលផលចោរ កម្មទិញម៉ូតូពី ជនសង្ស័យ១នាក់ យកទៅដាក់ពន្ធនាគារ
តាមដីកាបង្គាប់ឲឃុំខ្លួន របស់លោកចៅក្រមស៊ើបសួរ ប៉ែន កាម៉ង់កា នៃសាលាដំបូងខេត្តកំពង់ស្ពឺ ។

ក្នុងនោះបានរកឃើញម៉ូតូជនរងគ្រោះ ២គ្រឿង ប្រគល់ឲជនរងគ្រោះវិញ ។

មតិយោបល់