ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ភ្លាមៗ និងបន្តឃាត់បាន ២នាក់ទៀត ករណីឆក់ទូរសព្ទ

ភ្នំពេញៈ យោងតាមផេកក្រុមស្រាវជ្រាវ និងបង្ក្រាបនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២២​ វេលាម៉ោង ១៥និង០០នាទី ស្តីពីការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(​ឆក់ទូរស័ព្ទដៃ​​) ត្រង់ចំណុចផ្លូវ១០៥ ក្រុម៣ ភូមិបាក់ទូក សង្កាតទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ភ្លាមនោះសមត្ថកិច្ចយើងឃាត់បានជនសង្ស័យចំនួន ០២នាក់ នៅនឹងកន្លែងកើតហេតុ​
១-ជនសង្ស័យឈ្មោះ លី អាល់រីហ្វីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ(​មានសារធាតុញៀន​)។
២-ជនសង្ស័យឈ្មោះ ម៉ាន ហាហ្វីស៊ីន ភេទប្រុស អាយុ ២៣ឆាំ្ន សា្នក់នៅ ភូមិបឹងឈូក សងា្កត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។
លុះដល់ថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២២​ វេលាម៉ោង ២៣:០០នាទី​ កម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់បន្ថែមទៀត​ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាតទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
១-ជនសង្ស័យឈ្មោះ ដួង តារ៉ាសក្ត័ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិស្ពានខ្ពស់​ សង្កាត់គីឡូម៉ែតលេខ៦​ ខណ្ឌឫស្សីកែវ​
(​មានសារធាតុញៀន​)។
២-ជនសង្ស័យឈ្មោះ លី​ សាហ្វីអ៊ី ភេទប្រុស អាយុ ១៨ឆាំ្ន សា្នក់នៅ ភូមិ១ សងា្កត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។
-ជនរងគ្រោះឈ្មោះ HWA JEONG ភេទស្រី អាយុ ៤០ឆាំ្ន មុខរបរនៅផ្ទះជនជាតិកូរ៉េ សា្នក់នៅខុនដូរកាំកូស៊ីធី សង្កាត់ទួលសងែ្ក២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់