សៀមរាបៈ យោងតាមផេករបស់អគ្គនាយកដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៦និង០០នាទី មានភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់ ។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងបានអោយដឹងថាក្នុងហេតុការណ៍ភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំផ្ទះ ចំនួន ០១ ស្មើនឹងខ្នងផ្ទះ ( ៧ម៉ែត្រ × ១១ ម៉ែត្រ ) ធ្វើអំពីឈើប្រកក្បឿងសរសរបណ្តើតកំពស់ 3ម៉ែត្រ របស់ឈ្មោះ គ្រួស យ៉ាំភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ហើយបណ្តាលអោយរបួសប្រជាពលរដ្ឋចំនួន ០១នាក់ ឈ្មោះឡាំ យ៉ាង ភេទប្រុស អាយុ ២២ឆ្នាំត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ ៕
មតិយោបល់