ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តFord និងឡានដឹកទំនិញបុកគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក Ford និងឡានដឹកទំនិញបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាគ្នា នៅនឹងកន្លែងកើតហេតុ ។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕

មតិយោបល់