ព័ត៌មានជាតិ

Bayer Leverkusen ពិតជាចាញ់ PSG ដូចការរំពឹងទុក​ (Video Inside)

ដូចអ្វី ដែលខាង​ ដំណឹង ព្យាករណ៍ ទុកមុន​ចឹង ថាក្លិប PSG និងលុត ក្លិប Bayer Leverkusen ឬ Bayer Leverkusen និងមិនមានសំណាង​ឈ្នះក្លិប PSG នោះ ទេ ។

ជាក់ស្តែង កាលពីរាត្រីយប់មិញនេះដែរ វេលាម៉ោង ២ និង ៤៥ នាទីទៀបភ្លឺក្លិប PSG បានយកឈ្នះក្លិប Bayer Leverkusen ២-១ ក្នុងជំនួបជើងទី ២ នៃក្របខណ្ឌ Champions League ។ កាលពីជើងទី ១ ក្លិប PSG បានធ្វើដំណើរទៅកាន់ក្លិប Bayer Leverkusen លុត​ក្លិបនេះ​យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ដោយបូករួមទាំងជើងទី ១ និងទី ២ ​ក្លិប PSG ឈ្នះគ្រាប់បាល់ ៦ -១ ធ្វើ​ឲ្យ Bayer Leverkusen ស្ពាយ បង្វេច​ ចាកចេញពីក្របខណ្ឌ Champions League នេះ ។​

សូមបញ្ជាក់ផងដែរថា នេះគឺជាការប្រកួតពូលខ្វែង ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ​ដោយ PSG ស្ថិតនៅក្រុម C លេខរៀងទី ១ក្នុងចំណោម ៦ ប្រកួត មាន ១៣ ពន្ទុ និង Bayer Leverkusen នៅពូល A ស្ថិតនៅលេខរៀងទី ២ ​ក្រោម​បិសាចក្រហម តែគួរ​ឲ្យសោកស្តាយរាត្រីយប់មិញចាញ់ ត្រូវតែ​ស្ពាយបង្វេច​ដើរចេញ៕​
ទស្សនាការប្រកួតរវាក្រុមទាំងពីរ កាលពីរាត្រីយប់មិញ ៖

378035hp2

មតិយោបល់