ព័ត៌មានជាតិ

សន្តិសុខម្នាក់ពេលអង្គុយយាម បានដួលផ្កាប់មុខនឹងឥដ្ឋការ៉ូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

ភ្នំពេញ: នាវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សន្តិសុខម្នាក់ពេលអង្គុយយាមនៅមុខអគារមួយកន្លែង យកទូរស័ព្ទមកមើលស្រាប់តែដួលផ្កាប់មុខ ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនរងគ្រោះឈ្មោះ ផុន អាយុ៣០ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនឯកជនមួយកន្លែង មានស្រុកកំណើតនៅខេត្តកំពង់ធំ ។

ហេតុការណ៍៖ តាមការរៀបរាប់ពីស្រ្តីម្នាក់ថា នៅមុនពេលកើតហេតុរូបគាត់ជនរងគ្រោះបានឈរនិយាយគ្នាលេងជាធម្មតា ។ បន្ទាប់មកជនរងគ្រោះក៏បានដើរទៅយាមនៅគោលដៅវិញ មុខអគារក្រុមហ៊ុនមួយកន្លែង ។ លុះមួយស្ទុះក្រោយមក បុរសរងគ្រោះក៏បានយកទូរស័ព្ទមកចុចលេង និងអង្គុយមើល មិនបានប៉ុន្មានផងស្រាប់តែឃើញផ្កាប់មុខផ្ទប់នឹងការ៉ូ ភ្លាមៗនោះពលរដ្ឋនៅក្បែរជិតខាង ក៏បាននាំគ្នាជួយរឹតដើមទ្រូង និងទំនាក់ទំនងទៅក្រុមគ្រូពេទ្យ ឲ្យចុះមកពិនិត្យ ។
ក្រោយពីក្រុមគ្រូពេទ្យចុះមកដល់ពិនិត្យទៅលើបុរសរងគ្រោះ ឃើញថាគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុ ។
ក្រោយមកសមត្ថកិច្ចបានចុះមកដល់ រួចក៏បានទាក់ទងទៅខាងផ្នែកជំនាញ ចុះមកពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ បានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់