ព័ត៌មានជាតិ

សែនសុខ ពោធិ៍សែនជ័យ ដាច់ភ្លើងទៀតហើយ!

ភ្នំពេញ: អគ្គិសនីកម្ពុជា បានជូនដំណឹងនៅមុននេះ១០នាទីថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ ដែលបណ្ដាលឲ្យដាច់ភ្លើងនៅតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ និងពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃនេះ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២៖៣០នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ៣ (GS3-F19) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅ (១)ផ្លូវ២០០៤ ភូមិត្រពាំងឈូក ផ្លូវឌួងងៀប ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (២)ផ្លូវវេងស្រេង ភូមិចោមចៅ ភូមិត្រពាំងថ្លឹង ភូមិថ្មគោល ភូមិគោកចំបក់ ភូមិព្រៃល្វា ភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (៣)ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារអគ្គិសនីកម្ពុជា បាន និងកំពុងស្វែងរកកំហូច និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

EDC

មតិយោបល់