ព័ត៌មានជាតិ

ពិតជាខ្លាំងមែន! បុរសម្នាក់ផឹកចំស្រាកាច វ៉ៃប្រពន្ធជាំខ្លួនចុងក្រោយត្រូវសមត្ថកិច្ច

កំពង់ស្ពឺៈ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង២៥នាទី មានករណីអំពើហិង្សាក្នុងគ្រួសារ ស្ថិតក្នុងភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជនបង្កឈ្មោះ លឹម ស៊ីណាត ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានផឹកស៊ីស្រវឹងមកដល់ផ្ទះរករឿងប្រពន្ធរបស់ខ្លួនឈ្មោះ ពូល វណ្ណថារិទ្ធ អាយុ ៣៤ឆ្នាំ ដោយយកបំណែកកញ្ចក់គំរាមឆូតមុខ។

ករណីនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាធំ បានឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

សូមបញ្ជាក់៖ មុនពេលកើតហេតុ ៣ថ្ងៃ ជនបង្កបានយកខ្សែក្រវាត់វាយជនរងគ្រោះ បណ្ដាលឲ្យជាំពេញខ្លួន និងគំរាមបោកគ្រាប់បែកសម្លាប់ក្រុមគ្រួសារទាំងមូលទៀតផង៕

មតិយោបល់