ភ្នំពេញៈ សាលាខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី២ ដែលមានការអញ្ជើញជាអធិបតី ពីប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាល អភិបារង នៃគណៈ អភិបាលខណ្ឌ អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅក្នុងខណ្ឌទាំងមូល ដើម្បីពន្លឿនការងារសម្រាប់ សេវាជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ក៏ដូចជាការពង្រឹងសន្ដិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ការអភិវឌ្ឍស្ថាបនា។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី២ បានផ្តោតសំខាន់ទៅលើ គោលការចំនួន៦ចំនុច ដែលត្រូវលើកយកមកពិភាក្សាដាក់ចេញ ជាផែនការសម្រាប់ការងារ អនុវត្តចំពោះមុខគឺ បញ្ហារៀបចំការធ្វើ អត្តសញ្ញាប័ណ្ណជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងការណែនាំដល់បងប្អូន ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានព្រមៗគ្នា៕
មតិយោបល់