ព័ត៌មានជាតិ

ស្រវឹងស្រាទាស់ពាក្យសំដីគ្នាយកពូថៅកាប់ បណ្តាលឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់

បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំ​ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី​២០ ​ខែធ្នូ ឆ្នាំ​ ២០២២​ វេលាម៉ោង​១៩នឹង៥៨​នាទី​ នៅ​ចំណុច​ភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នង​ការរង​ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លើនីតិវិធី​ពី​ ឯកឧត្ដម​កែវ​សុជាតិ​ ព្រះ​រាជអាជ្ញា​ នៃ​ អយ្យកា​រ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ ផង​នោះលោក​ វរសេនីយ៍ ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស ​(​កាប់​ដោយ​ពូថៅ​)​ ០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​០១​ នាក់​ ឈ្មោះ​ ភោគ​ លឹម ហៀប​ ហៅ​ រ៉ាហៅសន្យា​ ភេទប្រុស​ អាយុ​ ៤៤​ឆ្នាំ​ ស្រុកកំណើត​ ភូមិ​វាល​ ឃុំ​ស្ពឺ​ ស្រុក​​ចំការលើ​ ខេត្ត​កំពង់ចាម​ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ មក​កាន់ស្នងការដ្ឋានដើម្បីធ្វើការសាក​សួរ ។
សូមជម្រាបជូនថា កាលពី​ថ្ងៃទី​១៨​ ខែ​តុលា​ ឆ្នាំ​ ២០២២​ វេលាម៉ោងប្រ​មា​ណ ២០នឹង៣០​នាទី​នៅ​ចំណុច​បន្ទប់ជួល​ស្ថិតក្នុង​ភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលើ​បា​ន​ធ្វើសកម្មភាព​យកកាន់​ពូថៅ​​កាប់​ទៅលើជនរងគ្រោះ​ឈ្មោះ​ ផាន់​ ផឺង​ ភេទប្រុស​ អាយុ​ ៣៩​ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​ព្រៃខ្ពស់​ ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ បណ្តាលឱ្យ​រងរបួស​មុត​រយះ​សាច់​ចេញ​ឈាម​ ផ្នែក​ខាងស្តាំ​ក្រោម​ភ្នែក​ និងត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ​ ហើយចំ​ពោះ​មូលហេតុ​ ដែលឈានទៅដល់ករណីហិង្សានេះគឺដោយសារតែស្រវឹងស្រា​ទំនាស់​ពាក្យសម្តី​ជា​មួយគ្នា ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ កំពុង​តែ​កសាង​សំ​ណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

មតិយោបល់