ភ្នំពេញៈ វាជារឿងចំឡែក ខ្លួនឯងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ហើយ ហើយបានមកប្ដឹងរឿងជំពាក់ប្រាក់ បែរជាមកឈ្លោះប្រកែកបែកគ្នាផ្សែងពេញសាលាសង្កាត់ថែមទៀត មិនទុកមុខអាជ្ញាធរបន្តិចណាសោះ។
ករណីនេះបានកើតឡើងវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅសាលាសង្កាត់ចោមចៅ បន្ទាប់ពីមេកន្ទុយលេខដ៏ធំមួយក្នុងខណ្ឌពោធិ៍សែនជ័យបានឈ្លោះប្រកែកគ្នាជាមួយកូនកញ្ច្រែងកន្ទុយលេខ រឿងជំពាក់ប្រាក់។
មេកន្ទុយលេខដ៏ធំនោះឈ្មោះ យាយ យ៉េត អាយុជាង៥០ឆ្នាំ មុខរបរជាអ្នកពុះដីឡូ និងធ្លាប់ជួលផ្ទះល្វែង និងធ្វើមេកន្ទុយលេខ រស់នៅភូមិព្រព្រីងខាងជើង សង្កាត់ចោមចៅ រីឯកូនកញ្ច្រែងឈ្មោះ ជូ សុភ័ក្រអាយុ៤០ឆ្នាំ មុខរបរជាអ្នកកត់ឆ្នោតរស់នៅភូមិសង្កាត់កើតហេតុខាងលើ។
ប្រភពពីមេឆ្នោតបានអះអាងថា កូនកញ្ច្រែងនោះបានជំពាក់លុយថ្លៃកន្ទុយលេខចំនួន៤លានរៀល ខណៈដែលគាត់ទៅទារលុយ ក៏កើតចេញជាហិង្សារ ពាក្យសំដី រហូតឈានដល់គប់កែវ គប់ចានដាក់គ្នា៕


មតិយោបល់