ភ្ញាក់ផ្អើលទាំងព្រឹក! សាកសពជនមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញរុំភួយនៅក្នុងទឹកស្រះ
ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីប្រជាពលរដ្ឋ បានប្រទះឃើញសាកសព ជនមិនស្គាល់អត្តសញ្ញាណម្នាក់មានរុំភួយ នៅក្នុងទឹកស្រះមួយកន្លែង ដោយមិនទាន់ដឹងប្រុសឬស្រីនោះទេ ទីតាំងកន្លែងកើតហេតុ ស្ថិតក្នុងភូមិស្នោកើត សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចបច្ចេកទេស ធ្វើកោសល្យវិច្ច័យសាកសព នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើលទៅតាមនីតិវិធីផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕
មតិយោបល់