ព័ត៌មានជាតិ

អាណោចអាធ័មណាស់! ប្រពន្ធស្រែកទ្រហោយំក្តែងៗ ឱបសពប្តីដែលត្រូវរថយន្តកិនបែកក្បាលស្លាប់ ចោលកូនពីរនាក់ឲ្យនៅកំព្រា

ភ្នំពេញ:​ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យរថយន្តម៉ាកហាយលែនឌ័រ បុកនិងកិនបុរសម្នាក់ កំពុងជិះម៉ូតូ មួយគ្រឿង បណ្តាលឲ្យបែកក្បាលស្លាប់ បន្សល់ទុកកូន២នាក់ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខត្បូងឃ្មុំ1L-9869 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ក្បែរស្ពានអាកាស ក្បាលថ្នល់ ស្រាប់តែមានរថយន្តមួយគ្រឿងសង្ស័យម៉ាកហាយលែនឌ័រ បើកបរបុកម៉ូតូនិងកិនបែក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ហើយជនរងគ្រោះបានបន្សល់ទុកកូនពីរនាក់ឲ្យនៅកំព្រា ។

នៅក្រោយពេលកើតហេតុភ្លាមៗនោះ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគ មន៍ដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការទាក់ទងទៅសាច់ញាតិ សពជនរងគ្រោះ បន្ទាប់មកប្រពន្ធជនរងគ្រោះបានមកដល់កន្លែង កើតហេតុ ហើយបានទួញស្រែកទ្រហោយំក្តែងៗ នៅលើដងផ្លូវកើតហេតុ និងបានឱបសពជនរងគ្រោះជាប់ មិនចង់ឲ្យវិញ្ញាណសពប្តី របស់នាងចាកចេញពីរាងកាយ ឃើញទិដ្ឋភាពទាំងនេះ មើលទៅគួរឲ្យអាណោចអាធ័មយ៉ាងពន់ពេកក្រៃ ។ បន្ទាប់មកប្រពន្ធជនរង គ្រោះយកចេកមួយស្និតនិងធូបបីសរសៃ មកអុជដាក់លើចិញ្ចើមផ្លូវ ដើម្បីធ្វើពិធីបួងសួងតូចមួយអន្ទងដល់ព្រលឹងសពជនរងគ្រោះ ដែលស្លាប់នោះទៅស្រុកកំណើរ កុំឲ្យព្រលឹងនៅវិលវល់កន្លែងកើតហេតុ ។

ជនរងគ្រោះមានឈ្មោះ យីន រ៉ាវី អាយុ ២៣ ឆ្នាំ មានស្រុកកំណើត រស់នៅភូមិតាក្តុល ឃុំតាលង់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រពន្ធ និងកូនចំនួន០២នាក់ ។ មុខរបរជាចុងភៅ (កូនកាំបិត) ។ សពជនរងគ្រោះត្រូវសាច់ញាតិដាក់រថយន្តសាមុយដឹកយកទៅធ្វើបុណ្យនៅ ឯស្រុកកំណើត ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយថា រថយន្តបង្កហេតុនោះ បន្ទាប់ពីបុកជនរងគ្រោះហើយ បានបើកបន្ថែម ល្បឿនទៅមុខដើម្បីរត់គេចខ្លួន ប៉ុន្តែអ្នកខ្លះថា ត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាន ។ ប៉ុន្តែករណីនេះក្រុមការងារ Post News យើងខ្ញុំ មិនទាន់ទទួលបានព័ត៌មានច្បាស់ពីសមត្ថកិច្ចនូវឡើយនោះទេ ការចាប់ឃាត់រថយន្តបង្កហេតុនោះ ។ ចំណែកឯប្រពន្ធជនរងគ្រោះ នោះវិញក៏អរគុណ និងថ្លែងសរសើរដល់កម្លាំងសមត្ថកិច្ច ដែលបានជួយអន្តរាគមន៍ និងជួយចាប់តៃកុងរថយន្តឲ្យបានដើម្បីយកមក ផ្តន្ទាទោសទៅតាមច្បាប់ ។

បន្ទាប់មកសមត្ថកិច្ចបានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់