ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌដូនពេញបន្តបង្រ្កាបគ្រឿងញៀននៅព្រំប្រទល់ខណ្ឌទួលគោក

ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពដែលដឹកនាំដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានបន្ត ធ្វើព្យុះភ្លៀងក្នុងយុទ្ធនាការបោសសំអាតនិងបង្រ្កាបការ ជួញដូរគ្រឿងញៀនមួយសំបុកធំថែមទៀត បើទោះបីការជួញដូរនោះ មិនក្នុងមូលដ្ឋានរបស់ខ្លួន​ក៏ដោយ​នោះ ។

លោក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ បានមានប្រសាសន៍ថាជាក់ស្តែងកាលពីម៉ោង១៥ និង ៤០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក អាវុធហត្ថខណ្ឌដូនពេញសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌ និងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថ​រាជធានីភ្នំពេញ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន០៩នាក់ (ស្រី០២នាក់) ។

ក្នុងនោះជនសង្ស័យទី១ឈ្មោះ ព្រំ សេដ្ឋី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី២ឈ្មោះ កែវ យ៉ាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី៣ឈ្មោះ ជ្រិន សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ។ទី៤ឈ្មោះ ប៊ុត សារីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី៥ឈ្មោះ ចែ ចិត្រា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី៦ឈ្មោះ ផល សុភ័ក្រ្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី៧ឈ្មោះ ម៉េង ចាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី៨ឈ្មោះ គឹម ផល្លា ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ(ជាម្ចាស់ផ្ទះ) និងជនសង្ស័យទី៩ ឈ្មោះ សុខ រ៉ានី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកវត្ថុតាងដកហូតបានរួមមាន ក្រាមសថ្លា ចំនួន៨ កញ្ចប់(ក្នុងនោះមានកញ្ចប់ធំល្មមចំនួន០១) , ជញ្ជីងសម្រាប់ថ្លឹងគ្រឿង​ញៀន ចំនួន០១, ដែកកេះចំនួន០៤, សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។

លោកថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញ អាវុធហត្ថខណ្ឌដូនពេញបានស៊ើបដឹងយ៉ាងច្បាស់ពីទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យជួញដូរគ្រឿងញៀនទាំងនោះកំពុងតែលាក់ខ្លួនពួនសម្ងំនៅក្នុងមូលដ្ឋានសង្កាត់ បឹងកក់​​២​ខណ្ឌទួលគោក ទើបកម្លាំងខណ្ឌដូនពេញបានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌបានចុះសហការជាមួយកម្លាំង អាវុធហត្ថខណ្ឌទួលគោក និងកម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីចុះបង្រ្កាបជាក់ស្តែងឃាត់ខ្លួន០៩នាក់ក្នុងនោះស្រី០២នាក់ព្រមទាំងដកហូតវត្ថុតាងមានម្ស៉ៅក្រាមសថ្លាចំនួន៨កញ្ចប់តូច និងឧបក​រណ៍ប្រើប្រាស់មួយចំនួនទៀត។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនខ្លួនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

គ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀន

មតិយោបល់