ជាមួយនឹងគំនិតច្នៃប្រឌិតថ្មី របស់យុវជនម្នាក់ ដោយប្រើប្រាស់ ម៉ាស៊ីនកាណូត ឬទូក ដោយភ្ជាប់ជាមួយនឹងគ្រោងឆ្អឹងដែក និងមានកង្ហាដូចទៅនឹងយន្តហោះ ដោយអាចធ្វើដំណើរនៅលើផ្លូវមិនខុសពីរថយន្តផ្សេងៗ ។
វីដេអូឃ្លិបដែលត្រូវបានគេបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកលេងបណ្តាញមួយនេះភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយយុវវជនម្នាក់នោះ អាចបង្កើតគំនិតច្នៃប្រឌិតថ្មី បង្ហាញពីយានចម្លែក ។ សម្រាប់យានចម្លែកនេះដែរ អាចធ្វើដំណើរទៅមុខបានដោយសារតែកម្លាំងម៉ាស៊ីនដែលរោទិ៍ ដែលឡភ្ជាប់និងគ្រោងដែក និងមានចង្កូត កាច់នៅជើងខាងមុខ ។ បើទោះបីជាគំនិតច្នៃថ្មីមែនពិត តែយានចម្លែកនេះអាចនឹងបង្កគ្រោះថ្នាក់ ដល់អ្នកដែលធ្វើដំណើរនៅលើដងផ្លូវជាមួយនឹងគ្នា ខណៈដែលកង្ហា អត់មានសន្ទះបិទជិតនោះ។តែទោះជាយ៉ាងណា សម្រាប់យុវវ័យដែលបង្កើត យាននេះ គឺយើងនៅមិនទាន់ដឹងប្រភពនៅឡើយថា នៅទីណា ខេត្តណានោះទេ ដោយគ្រាន់តែដឹងថា នៅកម្ពុជា៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់