ព័ត៌មានជាតិ

អាសូរណាស់!ករណីក្មេងស្រី២នាក់បាននាំគ្នាចុះទឹកទន្លេរាវខ្ចៅបណ្តាលអោយលង់ស្លាប់…

ស្ទឹងត្រែង:ថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣វេលាម៉ោង១៣និង១៧មានករណីក្មេងស្រី២នាក់លង់ទឹកទន្លេបណ្តាលឲ្យស្លាប់នៅចំនុចកែងកកភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
១.សពឈ្មោះ សុត ផានេតភេទស្រី អាយុ១២ឆ្នាំ
២.សពឈ្មោះ សុត ផានឿនភេទស្រីអាយុ៦ឆ្នាំ
សពទាំង២នាក់បានមកតាមឪពុកម្តាយដាំដំឡូងឲ្យលោក មា មិត្តនៅចម្ការភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់។
-ឪពុកសពឈ្មោះ ឃុត អឿន អាយុ៤២ឆ្នាំ
-ម្តាយសព ឈ្មោះ អ៊ុំ អៀងអាយុ៣៨ឆ្នាំ។
មានទីលំនៅ ភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
-ស្នាក់បណ្តោះអាសន្នភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
-មុនកើតហេតុនៅវេលាម៉ោង១២និង៣០នាទី
សពទាំង២នាក់បានទៅចុះទឹករកខ្ចៅដែលមានគ្នាចំនួន៥នាក់ជិះម៉ូតូចំនួន២គ្រឿង
-១.ឈ្មោះ  ហុីម ប៊ុត ភេទប្រុស អាយុ២៣ឆ្នាំ
-២.ឈ្មោះហុីម ម៉េងប៊ុន ភេទប្រុស អាយុ១៦ឆ្នាំ
-៣.ឈ្មោះ ហុីម ម៉េងហៀងភេទប្រុស អាយុ១២ឆ្នាំ
-៤.ឈ្មោះ សុត ផានេត(សព)
-៥ឈ្មោះ សុត ផានឿន(សព)
អ្នកទាំង៥បាននាំគ្នាចុះទឹកទន្លេរាវខ្ចៅនៅកន្លែងកើតហេតុខាងលើ នៅពេលចុះទៅដល់ចំនុចខាងលើសពនិងអ្នកទាំងអស់គ្នាបានចុះទៅចំអន្លង់ជ្រៅដោយពួកគាត់ពុំចេះហែលទឹកទើបបណ្តាលឲ្យលង់ទឹកស្លាប់។ ករណីខាងលើឈ្មោះ ហុីម ប៊ុតបានជួយសង្គ្រោះដែរតែមិនអាចជួយសង្គ្រោះបានដោយសាររូបគាត់មិនសូវចេះហែលទឹក។
សពរកឃើញនៅម៉ោង១៣និង១៧នាទី​ ហើយត្រូវបានឪពុកម្តាយយកមកតំកល់ទុកនៅវត្តស្រែឬស្សី ឃុំស្រែ.ឬស្សី.ស្រុកថាឡាបរិវ៉ាត់។
-នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣
ដោយមានការអនុញាតិពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកម្លាំងការិយាល័យជំនាញនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់សហការជាមួយអាជ្ញាធរ. ឃុំ និងគ្រូពេទ្យ(ជួន សុទ្ធារិទ្ធ)​ចុះពិនិត្យសពនៅវេលាម៉ោង៨និង៥៤នាទី ជាលទ្ធផលលើដងខ្លួនសពមិនមានស្នាកស្នាមអ្វីពាក់ព័ន្ធនិងករណីឃាតកម្មនោះឡើយ។
-តាមការសន្និដ្ឋានរបស់ការិយាល័យជំនាញនិងគ្រូពេទ្យសពខាងលើពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។

មតិយោបល់