ភ្នំពេញៈ បុរសម្នាក់ បានបើកម៉ូតូទៅបុករថយន្តដឹកដីមួយគ្រឿង ដែលកំពុងបើកបរចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថៃ្ងទី២៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមណ្តោយផ្លូវព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា មានបុរសម្នាក់បានជិះម៉ូតូធ្វើដំណើរតែម្នាក់ឯងក្នុងលឿនពីកើតទៅលិចមកដល់កន្លែង ស្រាប់តែបានវ៉ារថយន្ត មួយទៀត ហើយបានរេចង្កូតទៅបុករថយន្តដឹកថ្មពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ ហើយភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យរុស្ស៊ី។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ទិត្យ គា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាអ្នកលក់សាំងនៅក្រុមហ៊ុនតូតាល់ ស្នាក់នៅក្នុងវត្តឫស្សីសាញ់ មានស្រុកកំណើតនៅភូមិចក្រក្រី ឃុំមន្រ្តី ស្រុករមាស់ហែក ខេត្តកំពង់ឆ្នាំងជិះម៉ូតូហុងដាស៊េរីចាស់ ពណ៌ព្រេងទុំ ស្លាកលេខភ្នំពេញ ជ-៧៤៩១។ ចំណែករថយន្តដឹកថ្ម ម៉ាកFUSO ពណ៌ក្រហមលាយស ស្លាកលេខភ្នំពេញ 3A-7083 អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ននគរបាលចរាចរណ៍ខណ្ឌដង្កោបានសហកាណ៍ជាមួយ និងនគរបាលចរាចរណ៍ក្រុងធ្វើការវាស់វែងរួចបានយករថយន្ត និងម៉ូតូទៅរក្សារទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
https://youtu.be/EL9tbWQi0GA
https://youtu.be/Mcaz0ZlmtBY
មតិយោបល់