ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅតុលាការ

សៀមរាបៈ ជនសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀនសុខច្បាប់ចំនួន២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនសម្រេចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមត្ថកិច្ច ដែលចុះប្រតិបត្តិការនេះ បានឲ្យដឹងថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានស្រាវជ្រាវ និងបង្ក្រាបករណីប្រើប្រាស់រក្សាទុក និងចែកចាយនូវសាធាតុញៀនខុសច្បាប់មួយកន្លែងស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យជាបុរសចំនួន២នាក់ និងដកហូតបានវត្ថុតាងមួយចំនួន។ ក្នុងករណីខាងលើនេះ មានការចូលរួមពីកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញឿនខេត្តសៀមរាប។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញនូវវត្ថុតាងគ្រឿងញឿនរួចមក ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននាំខ្លួនមកធ្វើការសាកសួរតាមនីតិវិធី។

លោកវរសេនីយ៍ទោ អ៊ុ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនទី១ឈ្មោះ ភាន ភី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ និងទី២ឈ្មោះ ឈង់ តៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិគោកដួង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ វត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានមាន ម្ស៉ៅមេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន១កញ្ចប់មានទម្ងន់ ០,៥ក្រាមទាំងសំបក និងទូរស័ព្ទចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនកំពុងធ្វើការសាកសួរ រៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប៕

បញ្ជូនទៅតុលាការបញ្ជូនទៅតុលាការបញ្ជូនទៅតុលាការ

មតិយោបល់