រតនគិរីៈ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ លោក ថង សាវុន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី និងជាប្រធានគណៈមហាជន នៃគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបង្កើនភាពស្និតស្នាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងស្រុកលំផាត់ និងស្រុកកូនមុំ នៃខេត្តរតនគិរី។
ក្នុងឱកាសនៃការជួបសំណេះសំណាលនេះដែរ លោក ថង សាវុន បានមានប្រសាសន៍ជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធបោះឆ្នោតជ្រើសរើសតំណាង ដែលខ្លួនស្រលាញ់ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យមានការ រីកចម្រើន។ ពិសេសលោក៏បានជួយស្នើ និងជំរុញដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕
មតិយោបល់