ព័ត៌មានបច្ចេកវិទ្យា

iPhone ជំនាន់ថ្មី កំពុងជួបបញ្ហាធំចំនួន ២ ខណៈថ្ងៃបង្ហាញខ្លួនខិតជិតមកដល់

ចិន៖ មានសេចក្ដីរាយការណ៍ជាច្រើនបានឲ្យដឹងថា iPhone 7 ឬ iPhone ជំនាន់ថ្មី មានបញ្ហាមួយ​ចំនួន ទើបពន្យារពេលនៃការផលិត ហើយវាក៏ជាព័ត៌មានដដែលៗផងដែរ ដែលកើតមានរាល់ឆ្នាំ នៅពេលថ្ងៃ​ប្រកាសបង្ហាញ iPhone ជំនាន់ថ្មី។

នៅថ្ងៃនេះ សេចក្ដីរាយការណ៍ថ្មីមួយទៀតពីប្រភពជិតស្និទ្ធនឹងក្រុមហ៊ុន Foxconn បានឲ្យដឹងថា iPhone ជំនាន់ថ្មី មានបញ្ហាពីរ គឺទី១ បញ្ហាទៅលើមុខងារជ្រាបទឹក ដោយក្នុងនោះ Apple ខ្លាចជ្រាបតាមរន្ធកាស និង​បញ្ហាទី២ គឺ​បញ្ហាកាមេរ៉ាភ្លោះ ព្រោះថាទាំងពីរចំណុចនេះ Apple មិនធ្លាប់មានបទពិសោធន៍ឡើយ។

គួរបញ្ជាក់ផងដែរថា iPhone ជំនាន់ថ្មី ត្រូវបានគេរំពឹងថា នឹងត្រូវបានបង្ហាញខ្លួននៅដើមខែកញ្ញា ហើយ​ចេញលក់នៅចុងខែកញ្ញា ដោយតាមការប៉ាន់ប្រមាណ Apple អាចនឹងត្រៀម ៧៤លានគ្រឿងសម្រាប់​ផ្គត់ផ្គង់នៅក្នុងត្រីមាសទី៤ ឆ្នាំនេះ៕

iPhone 2016

មតិយោបល់